ខ្ញុំ​ខុស​អី ស្វាមី​ខ្ញុំ​ប្លែក​ម្ល៉េះ?

ដំណឹង ​គួរ​ឲ្យ​ភ័យ​ខ្លាច​និង​តក់ស្លុត​បំផុត​ដែល​គូស្នេហ៍​មិន​ចង់​ឮ​គឺ​នៅ​ពេល​ ដែល​ដៃគូ​របស់​ខ្លួន​ប្រាប់​ថា គេ​មាន​ថ្មី​ហើយ។ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ស្វាមី​ងាក​ទៅ​រក​អ្នក​ថ្មី​ ហើយ​ក្នុង​នោះ​ភាគី​ខាង​ភរិយា​ក៏​អាច​ជា​ចំណែក​នាំ​បញ្ហា​ផង​ដែរ។ ទៅ​ថ្ងៃ​មុខ​ ប្រសិនបើ​មិត្ត​យុវវ័យ​ចង់​មាន​គ្រួសារ​ដែល​ពោរពេញ​ដោយ​សុភមង្គល​ សូម​អាន​អត្ថបទ​ខាង​ក្រោម​នេះ​ឲ្យ​ចប់​ ៖
១. បំពេញ​ចំណង់​ផ្លូវ​ភេទ​មិន​គ្រប់គ្រាន់​ ឬ ខ្វះ​ការ​ចាប់​អារម្មណ៍​ពី​ភរិយា។ ពេល​ខ្លះ​ភាគី​ខាង​ភរិយា​មាន​ភាព​នឿយហត់​ក្នុង​ការងារ​ពេក​ ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ ហើយ​មិន​បាន​គិតគូរ​ពី​តម្រូវ​ការ​របស់​ស្វាមី។ ដូច្នេះ​ជា​ដំណោះ​ស្រាយ​ ត្រូវ​ចេះ​ដាល់​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ​ឡើង​វិញ ព្រោះ​វា​ជា​ផ្នែក​ដ៏​សំខាន់​នៃ​សុភមង្គល។
២. ភរិយា​ផ្ដល់​អាទិភាព​ឲ្យ​ស្វាមី​ចុង​ក្រោយ​គេ និង​តិច​បំផុត​ ហើយ​ចាត់​ទុក​កូន​ជា​មនុស្ស​ដំបូង​និង​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត។ ហើយ​ពេល​ខ្លះ​ទៀត​
សូម្បី​តែ​ឪពុក​ម្ដាយ បង​ប្អូន​ឬ​មិត្តភ័ក្ដិ​ ក៏​ជា​ជម្រើស​ទី​២ដែល​បន្ទាប់​ពី​កូន​។ តើ​ទុក​ប្ដី​នៅ​ឯណា​ទៅ?
 
៣. ប្រពន្ធ​តែង​តែ​បង្ហាញ​អាកប្បកិរិយា​ថា​ប្ដី​មិន​សំខាន់។ យក​ប្ដី​របស់​ខ្លួន​ទៅ​ប្រៀប​ជាមួយ​បុរស​ដទៃ​ ហើយ​មើល​ឃើញ​ប្រុស​ផ្សេង​ឆ្លាត​និង​ល្អ​បំផុត តែ​ប្ដី​របស់​ខ្លួន​មាន​តែ​ពាក្យ​ថា​ល្ងង់​ គ្មាន​តម្លៃ​អ្វី​សោះ។
៤. ប្រពន្ធ​តែងតែ​ចង់​បាន​គ្រប់​យ៉ាង​ពី​ប្ដី​ដោយ​គ្មាន​ហេតុផល។ អ្វី​ដែល​ស្វាមី​ធ្វើ​តែង​រង​​ការ​រិះគន់ មិន​ដែល​ឭ​​ពាក្យ​សរសើរ​ពី​មាត់​​ភរិយា។ ប្រពន្ធ​តែង​យល់​ថា​តម្រូវ​ការ​របស់​ខ្លួន​សំខាន់​ជាង​ប្ដី​រហូត។
៥. ភរិយា​មិន​ត្រឹម​តែ​មិន​ផ្ដល់​តម្លៃ​ឲ្យ​ប្ដី​នោះ​ ទេ សូម្បី​តែ​ចាស់​ទុំ​ខាង​ប្ដី​ក៏​មិន​សូវ​គោរព​ដែរ។ កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​ប្ដី​យល់​ថា​ខ្លួន​អស់​ភាព​ជា​មនុស្ស​ប្រុស​ ដូច្នេះ​ការ​ចាប់​ស្រវា​រក​អ្នក​ថ្មី​អាច​នឹង​កើត​មាន​គ្រប់​ពេល។

៦. ប្រុស​ភាគ​ច្រើន​ខ្លាច​ជួប​បំផុត​ស្ត្រី​ដែល​អន់​ គំនិត​ មិន​ចេះ​ថែរក្សា​ទ្រព្យ​ ចាយវាយ​ផ្ដេសផ្ដាស​ ។ និង​កាន់​តែ​ខ្លាច​ទៀត​នោះ​គឺ​ស្រី​ក្បត់។
ឥឡូវ​អ្នក​បាន​ដឹង​ពី​ហេតុ​ផល​ដែល​នាំ​ឲ្យ​ស្វាមី​ឃ្លាត​ឆ្ងាយ​ហើយ​ ដូច្នេះ​សូម​ប្រយ័ត្ន​ណា​ បើ​នារី​ដ៏​ទៃ​គ្មាន​គុណវិបត្តិ​ដូច​ខាង​លើ​ទេ នាង​ពិត​ជា​អាច​ទាក់ទាញ​ស្វាមី​របស់​អ្នក​បាន។