Lineage II គឺជាយុគសម័យសង្រ្គាមបង្ហូរឈាមបែងចែកទឹកដីជាពីរទ្វីប ដែលមានការជឿទុកចិត្តគ្នា និង
ការប៉ះទង្គិចគ្នាដោយអំពើក្បត់ ដែលនាំទៅដល់ការបង្កើតបានជាបីអាណាចក្រ ។
ព្រះមហាក្សត្រវ័យក្មេងមួយអង្គព្រះនាម រ៉ាអ៊ូល(Raoul) បានធ្វើសឹកសង្រ្គាមដោយសំរេចបាននូវការពន្លត់
ភ្លើងសង្រ្គាមស៊ីវិល ហើយបង្កើតអាណាចក្រថ្មីមួយគឺ អេដិន (Aden)។
អ៊ែលម័រ(Elmore) គឺជាអាណាចក្រដែលមានកំលាំងយោធា ខ្លាំងក្លាជាងគេដែលស្ថិតនៅ ភាគខាងជើង
ទ្វីប បានអួតអាង ហើយលើកតំកើនខ្លួនថា ជាសាច់សាលោហិតផ្ទាល់របស់ អាណាចក្រ អ៊ែលម័រដិន
(Elmoreden)។
្រហា្គសៀ(Gracia) ស្ថិតនៅត្រើយភាគខាងលិចនៃមហាសមុទ្រកំពុងតែជួបប្រទះភាពវឹកវរ ច្របូកច្របល់
ដែលបណ្ដាលមកពីការកាប់សំលាប់គ្នារវាងបងប្អូនឯងដើម្បីដណ្ដើម រាជបល័ង្ក។ អំណាចរបស់អាណាចក្រ
ទាំងបីនូវមានកំរិតប្រហាក់ប្រហែលគ្នា តែទោះបីជាយ៉ាងណាក៏ដោយអាណាចក្រនីមួយៗ កំពុងប្រឈមមុខ
ជាមួយកុលសម័្ពន្ធនានានៅក្នុងអាណាចក្ររបស់ខ្លួន ព្រោះបណ្ដាលកុលស័ម្ពន្ធទាំងនោះ មិនចង់ស្ថិតនៅ
ក្រោម ការគ្រប់គ្រង របស់អាណាចក្រ ទាំងនោះទេ។ ទឹកដីដ៏ធំល្វឹងល្វើយ និង ស្រស់បំព្រងបែរជាគ្រប
ដណ្ដប់ទៅដោយសង្រ្គាម បង្ហូរឈាម វាទីទឹកដី និង ការពង្រឹងអំណាចគ្មានទីបញ្ចប់។