មហាសង្រ្កានឆ្នាំខាល ព.ស ២៥៥៤ គ.ស ២០១០

ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៥៣ត្រឹមថ្ងៃ១៥
កើតខែពិសាខលុះដល់ថ្ងៃ១រោចខែពិសាខឆ្នាំខាលទោស័កតទៅចូលពុទ្ធសករាជ២៥៥៤។
នឹងគណនាឆ្នាំខាល ឥឡូនេះសង្រ្កាន្តចូលមកនៅថ្ងៃពុធ ១កើត ខែពិសាខ
ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១០ វេលាម៉ោង៧ និង៣៦ នាទីព្រឹក។​ពេលនោះព្រះអាទិត្យចេញពីមឹនរាសីទៅឋិត នៅមេសរាសីតាមផ្លូវគោវិថីគឺផ្លួវកណ្តាលទើបមានទេវធីតា មួយព្រះអង្គជាមគ្គនាយីកាព្រះនាម មណ្ឌាទេវី
ជាបុត្រទី៤នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អនលម្អ
នៅព្រះកាណ៌ដោយសៀត ផ្កាចម្ប៉ា អភរណទ្រង់ពាក់ កែវពិទូរ្យ
ភក្សារហារទ្រង់សោយ ទឺកដោះស្រស់ ព្រះហស្តស្តាំទ្រង់ ម្ជុរ ព្រះហស្តឆ្វេង
ទ្រង់ ឈើច្រត់ ទ្រង់គង់ឈរលើខ្នង គទ្រភ:(សត្វលា)ដែលជាពាហន:។


ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហារកែវធម្ម
មាលីនាទីភ្នំកៃលាខេត្តហិមពាន្តជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម
ដែលតំកល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លួវព្រះ
អាទិត្យចរចំនួន៦០នាទី(២៤ម៉ោង)។

ទើបនាំយកទៅតម្កល់ទុកកន្លែងដើម​​​ វិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែន​កោដិចូលទៅស្រង់ទឹកអនោតត្តមហាស្រះដែលមានទឹកហួរចេញពី​ បំពង់ថ្មកែវដែលជាមាត់គោឧសករាជ
ទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឬទ័យហើយនាំគ្នាចូលទៅសមទានរក្សា
សីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលវិស្ស
កម្មទេវ បុត្រនិមិត្តថ្វាយដើម្បីបន្ទោរបង់អពមង្គលឲជ្រះស្រឡះហើយ
ចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតានិងមនុស្សសត្វ
ផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្តរៀងទៅ។

ថ្ងៃពុធ១កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០១០ វេលាម៉ោង៧ និង៣៦នាទី ជាថ្ងៃចូលឆ្នាំ ខាល ទោស័ក។
ថ្ងៃព្រហស្បតិ៍ ២កើតខែ ពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែ មេសា គ្រឹស្តសករាជ ២០១០
ជាវរ:វ័នបត
ថ្ងៃសុក្រ ៣កើតខែ ពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែ មេសា គ្រឹស្តសករាជ ២០១០នៅវេលាម៉ោង១១ និង១៨នាទី ៣៦វិនាទី ជាវរ:ឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូរណ៌ចូលជាសកល ឆ្នាំ ខាល ទោស័ក ចុល្លសករាជ១៣៧២ និងមហាសករាជ ១៩៣២តទៅ។

ក្នុងឳកាសសង្រ្កាន្តទាំងបីថ្ងៃសួមអស់ប្រជាពលរដ្ឋប្រុសស្រីទាំងឡាយរៀបចំពលិការគ្រឿងសក្ការបូជា
អុជប្រទឹបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្ត អាក្រក់អន្យតិរ្ថីយជាចិត្តអប្រីគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តាករុណា មុទិកា ឧបេក្ខា និង បញ្ញា

ធ្វើបុណ្យសុន្ធរ៍ទានតាមប្រពៃណីរក្សសីលប្រាំឲបានជាប់ជានិច្ចនោះទើបទេវតានឹងឲពរសព្ទសាធុកាលោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុកសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទនៀមទំលាប់ពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះសម្រាប់តាំងគឿងពលឺការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ឬស្រគាំហើយរៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥មួយគូ បាយសី៣ថ្នាក់មួយគូ

បាយសីប៉ាឆាមមួយគួ ស្លាធម៌មួយគួ ទឹបអប់មួយគូ ទៀន៥ ធួប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គួ ចេកនួន ចេកណាំវ៉ាពីរជើងពាន ផ្លែឈើ១១ មុខរៀបដាក់ជើងពាន ១១គូ ដូវឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររកទឹកដោះស្រស់ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ
របស់ទេវតា។
ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំងចំពោះប្រជារាស្រ្តគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការ:បូជាដែលមានទៀមប្រាំ ធូបប្រាំ ស្លធម៌កូនចេកមួយគួក៍
ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្តគួរៀបឲបានត្រឹម៣ ឬ៤មុខជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន។

នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើ ជើងពាន និងលើបាយសីត្រូដោតទៀនហើយដុតបំភ្លឺ។
 
ទំនាយប្រចាំឆ្នាំ
កេណ្ឌព្រះពិរុណសាស្រ្ត: ឆ្នាំនេះភពព្រះអង្គារជាអធិបតីនាំផ្លួវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ៣ បង្អុរទឹកភ្លៀង៣០០មេដែលចែកចេញជា
1 ចក្រវាឡ ១២០មេ
2 ព្រៃហេមពាន្ត ៩០មេ
3 មហាសមុទ្រ ៦០មេ
4 និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៣០មេ ដើមឆ្នាំភ្លៀងល្អ កណ្តាលឆ្នាំភ្លៀងច្រើន ចុងឆ្នាំភ្លៀងតិច។

ទឹកជំនន់ និងទឹកទន្លេ:
ឆ្នាំនេះទឹកជំនន់ដោយភ្លៀង និងទឹកទន្លេមានជាមធ្យមគឺមានកំរិត៨/១៨ គឺមានសំណល់(៨) ទឹកមានជាមធ្យម។

កេណ្ឌធញ្ញាហារ: ឆ្នាំនេះមានកេណ្ឌសូន្យ (៥) ឈ្មោះថាវិបត្តិទំនាយថាស្រូវសំណាប ស្រែចម្ការ នឹងកើតកិមិជាតិ(ដង្កូវក្រ ដង្កូវដូង មេអំបៅសត្វល្អិត) បានតែពាក់កណ្តាលខូចអស់ពាកកណ្តាល។ ស្រុកទេសថានឹងកើតកលិយុគ យុទ្ធសង្រគាមប្រហារជីវិតគ្នាឥតខ្លាចស្លាប់

ច្រើននិរាសប្រាសចាកគ្នា ជាច្រើនលើកច្រើនសារ បើតាមទំនាយកេណ្ឌធញ្ញាហារ ផលដំណាំ និងស្រុកទេសមានសភាពអាក្រក់ជាងកន្លងមក។

ទំនាយការធ្វើស្រែ:
ទំនាយកេណ្ឌការធ្វើស្រែមានសេស(២៤) ព្រមទាំងមានទឹកភ្លៀងអំណោយផលនៅដើមឆ្នាំ កណ្តាលឆ្នាំច្រើនចុងឆ្នាំតិចដូចច្នេះមាន ទំនាយថា ការធ្វើស្រែទំនាបបានផលល្អ ឯស្រែដីទួលខ្ពស់ទទួលបានផលល្មមសមគួរ។

កេណ្ឌព្រឹក្សា:
ឆ្នាំនេះត្រូវសេស(៤) ត្រូវត្រង់ដើមពោធិ៍បាយជាស្តេចមានសេចក្តីទំនាយថា មនុស្សផងទាំងឡាយនៅកើតមានកលិយុគ។

កេណ្ឌព្រះអាទិត្យ:
ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរដោយជិះមេឃទំនាយថា នឹមានសឹកសង្រ្គាមស្រ្តីទាំងឡាយនឹង ប្រសូត្រកួនល្អ(កូនកើតក្នុងឆ្នាំនេះច្រើនជា អតជាតិបុត្រ) ភ្លៀងមានច្រើន។
ទំនាយសង្រ្កាន្ត:
ទំនាយថ្ងៃមហាសង្រ្កាន្ត ថ្ងៃចូលឆ្នាំដែលជាទី១ត្រូវនឹងថ្ងៃពុធទំនាយថាឆ្នាំនោះព្រះមហាក្សត្រនឹងបានភស្តុភារបណ្តាការមកអំពីប្រទេសផ្សេងៗ ប៉ុន្តែនឹងចាញ់កូនខ្ចី កូនតូច (កូនខ្ចីឬកូនតូចនឹងមានជោគមិនល្អមានជម្ងឺរោគភ័យផ្សងៗ)។
មនុសនឹងស្លាប់ព្រោះជម្ងឺច្រើនឲក្រែងប្រយ័ត្នសត្វពាហណ: គោ ក្របី និងបាវបំរើ។

ទំនាយថ្ងៃវរ:វ័នបត: ថ្ងៃកណ្តាលត្រូវនឹងថ្ងៃព្រហស្បិ៍ទំនាយថា: ឆ្នាំនេះរាជត្រកូលទាំងឡាយនឹងក្តៅក្រហាយចិត្តច្រើនជាអនេក។ កូនឈើនឹងថ្លៃ។
ទំនាយថ្ងៃឡើងស័ក: ថ្ងៃចូលឆ្នាំចុងក្រោយត្រូវនឹងថ្ងៃសុក្រទំនាយថា: ឆ្នាំនេះអ្នកជំនួញពាណិជ្ជករទាំងឡាយដែលធ្វើជំនួញជួញដួរទាំងក្នុងប្រទេសនិងទាំងក្រៅប្រទេសនឹង ប្រកបទៅដោយភស្តុភារបណ្តាការប្រាក់មាសព្រមទាំងមានសេចក្តីចម្រើនរុងរឿងនិង
មានសេចក្តីសុខជាអនេក។ ស្រូវល្អដោយអន្លើៗ៕

1 comments :

អរគុណបង!​ដែល​បានចែក​រំលែក​ឲ្យ​អាន។