កាលពីព្រេងនាយមានបុរសកុហក ៤ នាក់មកជួបជុំជំនុំគ្នា រួមគំនិតគិតដើរទៅរកឆបោកបញ្ឆោត យកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីលំនៅរបស់ខ្លួន ព្រមព្រៀងគ្នាស្រេចហើយ ក៏នាំគ្នាដើរទៅ ទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់ ២ នាក់ ធ្វើចម្ការកប្បាសនៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេ ។ បុរសកុហក ៤ នាក់ នោះដឹងដំណឹងថា “តាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើ ក៏គិតគ្នាថា “យើងត្រូវនាំគ្នាទៅឈប់នៅទីនោះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតា ចាស់ដូនចាស់នោះឲ្យបាន” ។ ទៅដល់បុរស ៤ នាក់សួរតាចាស់ដូនចាស់ថា “ឱតាអើយ ! យើងខ្ញុំទាំង ៤ នាក់នេះមកពីស្រុកឆ្ងាយណាស់ ខ្ញុំត្រេចដើររកអ្នកឯណាដែលចេះដឹងរឿងព្រេងពីបុរាណនាយមក ព្រោះយើងខ្ញុំចង់ដឹងណាស់ តែវេលានេះបានមកជួបនឹងតាយាយៗ ប្រហែលជាចេះដឹងរឿងព្រេងពីបុរាណមកខ្លះមិនខាន បើដូច្នេះសូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយឲ្យចៅស្តាប់ បន្តិច” ។ តាចាស់យាយចាស់ក៏ឆ្លើយតបទៅបុរសទាំង ៤ នាក់វិញថា “ចៅអើយចៅ! តាយាយគ្មានចេះរឿងព្រេងអ្វីទេ តាំងពីក្មេងដល់ចំណាស់ប៉ុណ្ណោះហើយ សូមចៅទៅរកសួរអ្នកឯទៀតចុះ” ។ បុរសទាំង ៤ នាក់ក៏ជំរាបតាយាយវិញថា “ឱតាយាយអើយ! បើប្រសិនជាមានគេចេះរឿងព្រេងនោះ តាយាយចង់ស្តាប់ឬទេ?” ។ “ឱចៅអើយ! តាយាយចង់ស្តាប់ណាស់ តែរកអ្នកណាចេះគ្មាន” ។ បុរសទាំង ៤ នាក់ក៏ជម្រាបទៅតាយាយវិញ ដោយកិច្ចកលប៉ងនឹងបោកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះ ឲ្យបានដោយងាយថា “យើងខ្ញុំទាំង ៤ នាក់នេះចេះខ្លះដែរ ព្រោះបានដឹងពីជីតាខ្ញុំ គាត់និទានប្រាប់តែរឿងនេះបើនិយាយទៅកាលណា តាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បាន” ។ តាយាយក៏យល់ព្រមឲ្យបុរសទាំង ៤ នាក់និយាយ ។
បុរសទី ១ ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថា ៖ កាលខ្ញុំនៅក្នុងផ្ទៃម្តាយខ្ញុំបានចំនួន ៣ ខែ ម្តាយខ្ញុំគាត់ចង់ពិសារផ្លែធូរេននៅមុខផ្ទះខ្ញុំដើមវាមានកំពស់ ប្រហែល ៨ ព្យាម ហើយមានផ្លែតែមួយផងនោះ គាត់មិនដឹងជាគិតដូចម្តេចនឹងបានផ្លែឈើនោះមកពិសារ ។ លុះខ្ញុំបានដឹងគាត់ថា គាត់ចង់ពិសារផ្លែនោះ ខ្ញុំក៏ចេញពីផ្ទៃគាត់តាមទ្វារមាស ទៅឡើងបេះធូរេននោះមកជូនគាត់ពិសាររួចស្រេចខ្ញុំត្រឡប់ចូលផ្ទៃ គាត់វិញ ។
បុរសទី ២ ថា ៖ កាលខ្ញុំនៅផ្ទៃម្តាយខ្ញុំបានចំនួន ៦ ខែ ឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែ ចំការ ច្បារដំណាំគេ ខ្ញុំចេញពីផ្ទៃគាត់មកនៅធ្វើស្រែចំការ ឃ្វាលគោក្របី ដណ្តាំបាយដងទឹកជំនួសគាត់ពីព្រឹកព្រហាម លុះដល់ល្ងាចអស់ការធ្វើ ខ្ញុំចូលទៅផ្ទៃម្តាយខ្ញុំវិញជារៀងដរាបមក ។
បុរសទី ៣ ថា ៖ ឱតាយាយអើយ! ខ្លួនខ្ញុំនេះជាទេវបុត្រច្យុតចុះមកចាប់បដិសន្ធិនឹងម្តាយខ្ញុំ សព្វថ្ងៃនេះ ខ្ញុំចេញពីទ្វារមាសវេលាណា បានមកនៅបំរើគាត់សព្វសារពើ ដល់ខ្ញុំចាស់រៀបនឹងស្លាប់ ខ្ញុំសុំចូលទៅផ្ទៃម្តាយខ្ញុំវិញ ដើម្បីកុំឲ្យស្លាប់ទាន់ ហើយកើតមកម្តងទៀតបានជាក្មេងឡើងវិញ ។
បុរសទី ៤ ថា ៖ ខ្លួនខ្ញុំនេះចេញពីផ្ទៃម្តាយមកកាលណា ខ្ញុំរក្សាសីល ៥ ចាំសីល ៨ សម្លាប់ជីវិតគេក៏បាន លុះដល់ខ្ញុំស្លាប់ទៅៗកើតជាទេវតាសោយសម្បត្តិនៅឋានសួគ៌ ។
បុរសទាំង ៤ នាក់នោះនិយាយភូតកុហកគ្រប់គ្នាហើយ ក៏សួរទៅតាចាស់យាយចាស់ថា “រឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះ តើតាយាយជឿឬទេ?” ។ តាយាយឆ្លើយតបវិញថា “រឿងនោះតាយាយជឿហើយចៅ!” ។ តែក្នុងគំនិតគាត់ទាំងពីរនាក់វិញគិតឃើញថា “បុរសទាំង ៤ នាក់សុទ្ធតែនិយាយកុហកទាំងអស់” ។
ដល់បុរសទាំង ៤ នាក់នោះទាល់ប្រាជ្ញក៏ឲ្យតាយាយនោះនិយាយរឿងប្រាប់ម្តងវិញ ប៉ុន្តែតាយាយនោះមុននឹងនិយាយរឿង គាត់បានសន្យាដូចបុរសទាំង ៤ នាក់នោះដែរ លុះព្រមព្រៀងទាំងអស់គ្នាទើបតានិយាយ ។
តាថា “ឱចៅអើយ! កាលតា និងយាយមកធ្វើចម្ការកប្បាសនេះបាន ៥-៦ ឆ្នាំ មានទ្រព្យសម្បត្តិប្រាក់មាសល្មម នឹងចិញ្ចឹមចៅទាំង ៤ នាក់នេះបាន តែឆ្នាំមួយនោះកប្បាសមិនផ្លែសោះ មិនដឹងជារឿងហេតុអ្វីមានមួយថ្ងៃ តាដើររុកក្នុងចម្ការទៅឃើញមានដើមកប្បាសមួយដើមទំហំប៉ុនដើមត្នោត មានផ្លែមួយធំ តាក៏ឡើងបេះយកមកផ្ទះ ដល់តានិងយាយនាំគ្នាមកមើល ឃើញមានគ្រាប់ ៤ ក្នុងមួយគ្រាប់ៗមានកុមារៗគ្រប់ទាំង ៤ គ្រាប់ តាបានឲ្យយាយបំបៅបីបាច់ថែរក្សា លុះដល់កុមារទាំង ៤ នាក់នោះធំវេលាណាឡើង ក៏នាំគ្នារត់ចោលតា និងយាយអស់ទៅ ឥឡូវតាឃើញចៅទាំង ៤ នាក់នេះត្រលប់មកវិញហើយ” ។
បុរសទាំង ៤ នាក់ភិតភ័យខ្លាំងក៏នាំគ្នាឆ្លើយស្រែកទៅនឹងតាចាស់ដូនចាស់វិញថា “មិនមែនទេ” ។ តាយាយសួរទៅវិញថា “ហេតុអ្វីក៏ចៅថាមិនមែន បើចៅចេះតែប្រកែកយ៉ាងនេះ នោះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយ បើដូច្នេះត្រូវចៅទាំង ៤ នាក់មកនៅបំរើតាទើបត្រូវនឹងពាក្យសន្យា” ។ បុរសកុហកទាំង ៤ នាក់គេចមិនរួចក៏នៅបំរើតាយាយទៅ ៕