វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងកិច្ចការសាសនា នៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធចេញឲ្យមានការប្រើប្រាស់នូវ វចនានុក្រម ខ្មែរអេឡិចត្រូនិក សកបរិវត្តន៍ (កំណែ)ទី២។
ការបើកសម្ពោធវចនានុក្រមខ្មែរអេឡិចត្រូនិកកំណែទី២នេះគឺដើម្បីជា់ប្រយោជន៍ ដល់សាធារណៈជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ ស្រាវជាវ និងស្វែងយល់ ពីអក្សរសាស្ត្រខ្មែរ ឲ្យបានកាន់តែប្រសើរឡើង។