រមណីដ្ឋានធម្មជាតិ ថ្មរូង Thmor Roung Natural Resort

កាលពីថ្ងៃទី ០៦/១១/១០ គឺជាថ្ងៃសំរាកពីការងារក៍បាន​ បបួលមិត្តរូមការងារធ្វើដំណើរកំសាន្តទៅ ​រមណីដ្ឋានធម្មជាតិ ថ្មរូង។
ពូកយើងបានធ្វើដំណើរទៅទីនោះតាម ម៉ូតូ ហើយចំណាយរយ:ពេលធ្វើដំណើរ ៣ម៉ោង (សរុបទាំងពេលឈប់សំរាក តាមផ្លូវ) ទើបដល់រមណីដ្ឋានធម្មជាតិ ថ្មរូង









រមណីដ្ឋានថ្មរូង ស្ថិតនៅភូមិព្រៃប្រសិទិ្ធ ឃុំងូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានចម្ងាយ ១២៥គ.ម (125Km) ពីរាជធានីភ្នំពេញ​ តាមផ្លូវជាតិលេខ៤ ហូសពីបូជនីដ្ឋានលោកយាយម៉ៅ ចម្ងាយ ១៧គ.ម (17Km) (ហូសកន្លែងថ្លឹងឡាន ទីពី ៥គ.ម) នៅខាងស្តាដៃ មានផ្លាកដាក់ថា រមណីដ្ឋានថ្មរូង តាមផ្លូវក្រាលក្រួសក្រហម ចម្ងាយ ៧គ.ម។


រមណីដ្ឋាននេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ តុលា ២០០៧ ក្រោមគំនិតផ្តួចផ្តើមរបស់លោក មេឃុំអូរបាក់រទេះ និង ប្រជាពលរដ្ឋក្នុងសហគមន៍។

ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅទីនេះ ត្រូវបង់ប្រាក់ ៥០០០រៀល សម្រាប់ រថយន្តធុនមធ្យម, ៣០០០រៀល សម្រាប់រថយន្តធុនតូច, ១០០០រៀល សម្រាប់ទោចក្រយានយន្ត ដោយពុំគិតចំនួនមនុស្សទេ។
ទាកទិននឹងប្រាក់ចំណូលដែលបានមកពីភ្ញៀវទេសចរ ប្រាក់ទាំងនេះ សហគមន៍ ប្រើសម្រាប់ជួសជុលផ្លូវ និងស្ពាន។










នេះជាសត្វក្តាន់ញ៉ែញ ជាអារហារសំរាប់ថ្ងៃត្រង់សំរាប់ពួកយើង
តែបើសិនជាភ្ញៀវទេសចរទៅកម្សាន្តទីនោះរកតែសត្វព្រៃ
ធ្វើជាអារហារនោះ សត្វព្រៃប្រាកដជាហិនហោចជាមិនខាន
បើសិចជាអាចជៀសបានកុំបរិភោគសត្វព្រៃនៅទីនោះ




More Pictures