http://www.earthhour.org/Homepage.aspx

លោកឆាន្នី បាននិយាយថា «ភពផែនដីជារបស់យើងទាំងអស់គ្នា ហើយយើងមានលទ្ធភាពអាចធ្វើសកម្មភាព ដើម្បីរួមចំណែកក្នុងការការពារ» ។ លោកបានអំពាវនាវថា «នៅថ្ងៃសៅរ៍ ទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ សូមចូលរួមប្រារព្ធសកម្មភាពវិជ្ជមានសម្រាប់ភពផែនដីតែមួយគត់របស់យើង ជាមួយប្រជាជាតិដទៃៗនៅលើពិភពលោក ។ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញ យើងអាចធ្វើសកម្មភាពទោះតូច ឬធំដើម្បីរួមចំណែកក្នុងការកាត់បន្ថយបរិមាណឧស្ម័នកាបូនិច ដែលសាយភាយទៅក្នុងបរិយាកាស និងធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុក្នុងការរស់នៅប្រចាំថ្ងៃ» ។
Earth Hour គឺជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថានធំជាងគេបំផុតនៅលើពិភពលោក ។ បច្ចុប្បន្នយុទ្ធនាការកំពុងលើកទឹកចិត្តប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន ព្រមទាំងបណ្តាសហគមន៍នៅលើសាកលលោក ឱ្យបិទភ្លើងរយៈពេល១ម៉ោង នៅថ្ងៃទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ (ម៉ោងក្នុងស្រុក) ក្នុងឆន្ទៈលើកកម្ពស់ការយល់ដឹងស្តីពីការប្រែប្រួលអាកាសធាតុ ។
ស្របពេលជាមួយនឹងទិវា Earth Hour ជិតចូូលមកដល់ ក្រុមហ៊ុនឯកជនប្រមាណជាង៦០កន្លែង នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រជាពលរដ្ឋដទៃជាច្រើនទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជានឹងចូលរួមបិទភ្លើងរយៈពេល១ម៉ោង ដើម្បីប្រារព្ធសកម្មភាពដែលពួកគេធ្វើឡើងក្នុងការការពារបរិស្ថាននៃភពផែនដី ។ សកម្មភាពដែលអ្នកអាចធ្វើបានជាប្រយោជន៍សម្រាប់ភពផែនដីចាប់ផ្តើមជាមួយការ ចូលរួមទិវា Earth Hour ដោយបិទភ្លើង១ម៉ោងនៅថ្ងៃទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ ហើយជួយផ្សព្វផ្សាយបន្តអំពី Earth Hour ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងបន្តធ្វើសកម្មភាពជាវិជ្ជមានក្នុងជីវិតរស់នៅប្រចាំថ្ងៃដើម្បីនិរន្តរភាពភពផែនដី ៕
អតបទៈកោះសន្តិភាព
យុត្ថារា ឆាន្នី អំពាវនាវសុំឱ្យប្រជាពលរដ្ឋកម្ពុជាបិទភ្លើងសម្រាប់ទិវា Earth Hour (ថ្មី)
លោកទេព រិនដារ៉ូ ចូលរួមទិវា Earth Hour ២០១១ ក្នុងនាមជាឯកអគ្គរាជទូត (ថ្មី)