ពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៥៤ត្រឹមថ្ងៃ ១៥កើតខែពិសាខលុះដល់ថ្ងៃ១រោច ខែពិសាខឆ្នាំថោះត្រីស័កត ទៅចូលពុទ្ធសករាជ២៥៥៥ ។
គណនាឆ្នាំថោះឥឡូវនេះសង្ក្រានចូលមកនៅថ្ងៃព្រហស្បតិ៍ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១១ វេលាម៉ោង ១៣និង១២នាទីរសៀលពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវ កណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាមកិរិណី ទេវីជាបុត្រីទី៥នៃកបិលមហាព្រហ្មគង់ នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតងលម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទារ អភរណទ្រង់ពាក់កែវមរកត ភក្សាហាទ្រង់សោយសណ្តែក-ល្ងព្រះហស្តស្តាំទ្រង់កង្វេរ ព្រះហស្ត ឆ្វេងទ្រង់កាំភ្លើងទ្រង់អង្គុយពាក់ឆៀងលើខ្នងគុជសា (សត្វដំរី) ជាពាហនៈ។
ទើបនាំអស់ទេវបុត្រទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាសខេត្ត ហិមពាន្តជាទីតំកល់ទុកនូវព្រះ សិរសាកបិលមហាព្រហ្មដែលតំកល់លើពានមាសនាំមកដង្ហែ ប្រទក្សិណ ភ្នំព្រះសុមេរុ រាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី(២៤ម៉ោង)។
ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្ត មហាស្រះដែលមាន ទឹកហូរចេញពី បំពង់ ថ្មកែវ ដែលជា មាត់ គោ ឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឬទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្ស រីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលាដែល វិស្សកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោរបង់អពមង្គលឱ្យ ជ្រះស្រឡះ ហើយ ចម្រើននូវសិរីសួស្តី ជ័យមង្គលជម្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផង ទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្តរៀងទៅ ។
ថ្ងៃព្រហស្បតិ៍១១កើតខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០១១វេលាម៉ោង១៣ និង១២នាទីរសៀលជា ថ្ងៃចូលឆ្នាំថោះត្រីស័ក ។
ថ្ងៃសុក្រ១២កើត ខែចេត្រត្រូវនឹងថ្ងៃទី១៥ ខែមេសាគ្រឹស្តសករាជ២០១១ជាវរៈវ័នបត ។ថ្ងៃសៅរ៍១៣កើត ខែចេត្រត្រូវនឹងថ្ងៃទី១៦ខែមេសាគ្រឹស្តសករាជ២០១១នៅវេលាម៉ោង១៥និង៣០នាទី១២ វិនាទី ជាវារៈឡើងស័កគម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំថោះត្រីស័ក ចុល្លសករាជ១៣៧៣និង មហាសករាជ១៩៣៣តទៅ។
ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការគ្រឿងសក្ការបូជាអុជ ប្រទីប ជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថីយ ជាចិត្ត អប្រីយ៍ ជាប់ដោយគំនុំគុំគួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកប ដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ចនោះទើបទេវតានឹងឱ្យពរ សព្ទសាធុការលោកអ្នកនឹងមានសិរីសួស្តី សុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ។
រណ្ដាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវ រៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សឬបៃតងហើយរៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ(ទៀន៥ ធូប៥) លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ១១មុខរៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររកសណ្តែកនិងល្ងដាក់ទទួលទេវតាផងព្រោះជា ភក្សាហាររបស់ទេវធីតា ។
ទំនាយប្រចាំឆ្នាំ
កេណ្ឌព្រះពិរុណសាស្ត្រ ៖ ឆ្នាំនេះភពពុធជាអធិបតីនាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ៣បង្អុរទឹកភ្លៀង ៦០០មេដែលចែកចេញជា
-ចក្រវាឡ ២៤០មេ
-ព្រៃហេមពាន្ត ១៨០មេ
-មហាសមុទ្រ ១២០មេ
-និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៦០មេ ដើមឆ្នាំភ្លៀងតិច កណ្តាលឆ្នាំភ្លៀងល្អ ចុងឆ្នាំភ្លៀងឧត្តមល្អ ។
កេណ្ឌធារាទិគុណ ៖
ឆ្នាំនេះមានកេណ្ឌមួយ(១)តេជោធាតុចុះទំនាយថានិងមានភ្លើងកាចសាហាវជាងឆ្នាំកន្លងទៅ ។
ទឹកជំនន់និងទឹកទន្លេ ៖
ឆ្នាំនេះទឹកជំនន់ដោយភ្លៀងនិងទឹកទន្លេមានច្រើនគឺមានកំរឹត១០/១៦គឺមានសំណល់(១០)ទឹក
មានជាមធ្យមតែធំជាងឆ្នាំកន្លងទៅ ។
កេណ្ឌធញ្ញាហារ ៖
ឆ្នាំនេះមានកេណ្ឌ(៦)មានឈ្មោះថាលាភៈទំនាយថាស្រូវសំណាបស្រែចំការបានផល៩ភាគខូច ១ភាគ ប្រជានុរាស្ត្រនឹងមានសេចក្តីសុខ សួស្តីចម្រើនជាភយោភាព ធញ្ញាហារមង្សាហារ ផល្លាហារ នឹងមានបរិបូណ៌ ឧត្តមល្អណាស់ ។
ទំនាយការធ្វើស្រែ
ទំនាយកេណ្ឌការធ្វើស្រែមានសេស(២៦) ព្រមទាំងមានទឹកភ្លៀងអំណោយផលនៅដើមឆ្នាំតិចកណ្តាលឆ្នាំ ល្អចុង ឆ្នាំច្រើន ដូច្នេះស្រែដីទួល និងស្រែទំនាបបានផលដូចគ្នាទាំងពីរយ៉ាងគ្រប់កន្លែង ។
កេណ្ឌព្រឹក្សា
ឆ្នាំនេះត្រូវសេស(៥)ត្រូវត្រង់ដើមអំពៅជាស្តេចមានសេចក្តីទំនាយថាក្នុងស្រុកនឹងមានភ្លៀងច្រើនទឹកលិច ស្រូវ។
កេណ្ឌព្រះអាទិត្យ
ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរដោយជិះដំរីទំនាយថា ៖ ភ្លើងសាហាវ ស្រុកនាមនាគធ្វើយុទ្ធសង្គ្រាម និងស្រុកនាមគ្រុឌ និងនាមកណ្តុរ ។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ទំនាយថ្ងៃមហាសង្ក្រាន្ត ៖ ថ្ងៃចូលឆ្នាំដែលជាទី១ត្រូវនឹងថ្ងៃព្រហស្បតិ៍ទំនាយថា ឆ្នាំនោះព្រះរាជា ព្រះសង្ឃរាជ គណៈព្រឹទ្ធចារ្យចាស់ស្រុកនឹង មានសេចក្តីក្តៅក្រហាយខ្លោចផ្សារចិត្តច្រើនជាអនេក ។ អ្នកតូចតាចរាស្ត្រប្រជានឹងចាញ់អ្នកធំនាយចៅហ្វាយ ។
ទំនាយថ្ងៃវរៈវ័នបត ៖ ថ្ងៃកណ្តាលត្រូវនឹងថ្ងៃសុក្រទំនាយថាឆ្នាំនេះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែកស្លាប់ដោយជម្ងឺអាសន្នរោគសត្វព្រៃទាំង ឡាយនឹងវិនាសអន្តរាយទៅដោយប្រការផ្សេងៗឯស្ត្រីមេម៉ាយនឹងមានលាភ ។
ទំនាយថ្ងៃឡើងស័ក៖ថ្ងៃចូលឆ្នាំចុងក្រោយត្រូវនឹងថ្ងៃសៅរ៍ទំនាយថាឆ្នាំនោះ ពពួកទាហានក្លាហានទាំងឡាយប្រកបដោយសេចក្តីសុខ នឹង មានវិជ្ជាការផ្សេងៗទោះបីធ្វើយុទ្ធសង្គ្រាមនិងបច្ចាមិត្រគ្រប់ទិសទី នឹងមានជ័យជំនះគ្រប់ពេលវេលា ។ ទឹកធំតែមាន កើតចោរឃ្មួញច្រើន ។
(ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត)