តើ​លោកអ្នក​មានការជឿជាក់លើ​ខ្លួន​ឯង​ទេ?

តើ​លោកអ្នក​មានជំនឿជាក់​លើ​ ខ្លួន​ឯង​ទេពេល​ដែល​លោក​អ្នក​ធ្វើ​អ្វី​មួយ ឬ​កំពុង​អះអាង​ពី​អ្វី​មួយ ឬ​កំពុង​បង្ហាញ​ហេតុ​ផល​ប្រាប់​អ្នក​ណា​ម្នាក់ ?
លោក​អ្នក​អាច​សង្កេត កាយ​វិការ​ខ្លួន​ឯង ឬ​អ្នក​ដ៏ទៃ ប្រាកដ​ជា​ដឹង​ថា​ខ្លួន​ឯង ឬ​អ្នក​ដ៏ទៃ​​មាន​ជំនឿជាក់​ឫអត់ ។ សូម​មើល​ចំណុច​មួយ​ចំនួន​ខាង​ក្រោម ៖
  1. អ្នក​ដែល​និយាយ​ដោយ​មាន​ការ​ជឿជាក់ គេ​មិន​យក​ដៃ​អេះ​ក្បាល ខ្ទប់​មាត់ ឬ​អេះ​ច្រមុះ​នោះទេ ។
  2. អ្នក​ដែល​មាន​ការជឿជាក់ តែ​ង​តែ​ឈរ​ដោយ​ដង​ខ្លួន​ត្រង់ នៅ​ពេល​កំពុង​និយាយ ។
  3. មិន​ឧស្សាហ៍​ព្រិច​ភ្នែក នៅ​ពេល​និយាយ ។
  4. យក​ប្រអប់​ដៃ​ទាំង​ពីរ​ផ្គុំ​ចូល​គ្នា ដោយ​ប្រើ​ចុង​ម្រាម​ទាំអ​ប្រាំ ធ្វើ​រាង​ជា​ភ្នំ (​មនុស្ស​ប្រុស ច្រើន​ដាក់​ដៃ​ឡើង​ខ្ពស់​បន្តិច តែ​ស្ត្រី​​វិញ​ដាក់​ទាប​ជាង អាច​ដាក់​លើ​ភ្លៅ ពេល​កំពុង​អង្គុយ​លើ​កៅ​អី​ជា​ដើម​) ។
  5. ដៃ​ម្ខាង​ក្ដាប់ ហើយ​ប្រើ​បាត​ដៃ​ម្ខាង​ទៀត​ក្រសោប​ប្រអប់​ដៃ​ក្ដាប់​នោះ ។
  6. កំពាត់​ដៃ​មក​ក្រោយ (​ច្រើន​តែ​អ្នក​ដែល​មាន​អំណាច​ធំ​ជាង​ធ្វើ​) ។
  7. អង្គុយ​ផ្អែក​នឹង សាឡុង ឬ​កៅ​អី ហើយ​យក​ប្រអប់​ដៃ​ទាំង​ពីរ​ស្រាក់​គ្នា​ដាក់​ទ្រ​ក្បាល ។
កាយ​វិការ​ទាំង​នេះ យើង​តែង​តែ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន គឺ​ស្រប​ពេល​ដែល​យើង​និយាយ​ដោយ​មាន​ជំនឿ​ជាក់ ។