គូ​ស្នេហ៍

ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​មាន​ទាំង​ សេចក្ដី​សុខ និង​ទុក្ខ ។ មាន​គូ​ស្នេហ៍​ខ្លះ​ស្រលាញ់​គ្នា​ល្អូក​ល្អឺន ខ្លះ​ព្រងើយ​កន្តើយ​នឹង​គ្នា ខ្លះ​ធុញ​ទ្រាន់​នឹង​គ្នា​…
ស្រី​ដែល​រៀប​ការ​រួច ច្រើន​តែ​ចូល​ចិត្តរក​គ្នា​ជជែក​លេង ចំណែក​ស្រី​ដែល​នៅ​លីវ​ចូល​ចិត្ត​ជជេក​លេង​ជា​មួយ​បុរស់​ជា​ជាង​ជា​មួយ​ស្រី ​ដូច​គ្នា ។
គូ​ស្នេហ៍​ដែល​គ្មាន​អ្វី ផ្សេង​ជាប់​ជំពាក់ គេ​ច្រើន​ចំណាយ​ពេល​នៅ ជា​មួយ​គ្នា​បាន​យូរ បើ​គេ​ស្ថិត​នៅ​ក្នុង​ពិធី​អ្វី​មួយ​ គេ​ច្រើន​តែ​នៅ ជា​មួយ​គ្នា​រហូត​ចប់​ពិធី ដែល​គេ​ទាំង​ពីរ​នាក់ ហាក់​ដូច​ជា​ម្ចាស់​រវាង​គ្នា​នឹង​គ្នា ។
គូស្នេហ៍​ដែល​មាន​ការ​ប្រកែក​គ្នា គេ​ច្រើន​តែញញឹម​ដាក់​គ្នា​បែប​មិន​ស្មោះ និង​មិន​ចេញ​ធ្មេញ ។ ជា​ទូទៅ​ទាំង​គូ​ស្នេហ៍​ដែល​រៀប​ការ​ហើយ និង​គូស្នេហ៍​ដែល​មិន​ទាន់​រៀប​ការ ប្រសិន​បើ​គេ​ទាំង​ពីរ​នាក់​មិន​ស្ថិត​ក្នុង​សភាព​រីករាយ​ជា​ទី​បំផុត​ទេ​ នោះ ក៏​មិន​មាន​ការ​ប៉ះ​ពាល់​គ្នា​ញឹក​ញយ​ដែរ ក្នុង​ករណី​នេះ​ ប្រសិន​បើ​មាន​ភាគី​ណា​មួយ​ទៅ​ប៉ះ​ពាល់​មុន ភាគី​ម្ខាង​ទៀត​នឹង​ដក​ដៃ​ចេញ​យ៉ាង​ឆាប់​រហ័ស ។
ការ​ពាស់​ពាល់ ជា​ការ​សម្ដែង​នូវ​ភាព​ជា​ម្ចាស់ និង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​ការ​កក់​ក្ដៅ​ក្នុង​ចិត្ត ។ យុវវ័យ​ដែល​ស្ថិត​ក្នុង​អន្លង់​ស្នេហ៍ នឹង​មាន​ការ​ប៉ះ​ពាល់​កាន់​តែ​ច្រើន​ឡើង ។ គូ​ស្នេហ៍​រមែង​ត្រូវ​ការ​ ការ​ប៉ះ​ពាល់​នេះ និងត្រូវ​ការ​ជា​ចាំ​បាច់​ ក្នុង​ការ​ទទួល​ការ​ប៉ះ​ពាល់​ពី​គូ​ស្នេហ៍ ។
មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ស្នេហា គេ​អាច​អង្គុយ​លើ​កៅ​អី ហើយ​ឱន​រក​គ្នា ឬ​ជួន​កាល​ដាក់​កៅ​អី​បាំង​ មិន​ឲ្យ​អ្នក​ដ៏​ទៃ​មក​រំខាន ។ ក្រៅពី​កាយ​វិការ​នេះ ក៏​នៅ​មាន ការ​សម្លឹង​មើល​គ្នា​ដោយ​ខ្សែ​ភ្នែក​ផ្អែម​ល្ហែម ងក់​ក្បាល​ចុះ​ឡើង ញាក់​ចិញ្ចើម សម្លឹង​គ្នា​មិន​ដាក់​ភ្នែក ស្រងូត​ស្រងាត់ .ល. ។ សម្រាប់​ស្ត្រី​ក៏​អាច​អង្គុយ​គង​អន្ទាក់​ខ្លា​បញ្ចេញ​ឲ្យ​ឃើញ​សាច់​ភ្លៅ ពើង​ដើម​ទ្រូង និង​យក​ម្រាម​ដៃ​អង្អែល​ជើង ឬ​អង្អែល​ក​ដៃ​ថ្នម​ៗ​ផង​ដែរ ។
ដក​ស្រង់​ពី​សៀវភៅ មើល​មនុស្ស​ឲ្យ​ដូច​អាន​សៀវភៅ