កំហឹងជាអារម្មណ៍ធម្មជាតិរបស់មនុស្ស តែទោះជាយ៉ាងណាអ្នកមិនអាចមានកំហឹងនៅពេលណាដែលអ្នកចង់ខឹង ហើយមិនអាចក្រោធខឹងដាក់មនុស្សគ្រប់រូប និង អ្វីគ្រប់យ៉ាងបានទេ។ ជាញឹកញាប់មនុស្សដែលបង្ហាញកំហឹងជាសាធារណៈ ត្រូវគេចាត់ទុកថា ជាមនុស្សមិនធំពេញវ័យ និង មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយសង្គមភាគច្រើនមើលងាយដល់មនុស្សដែលបង្ហាញថាមិនអាចគ្រប់គ្រង ខ្លួនឯងបាន។
អ្នកចិត្តសាស្ត្រប្រើពាក្យការគ្រប់គ្រងកំហឹងដើម្បីបង្រៀនមនុស្ស អំពីបច្ចេកទេសរបៀបគ្រប់គ្រងអារម្មណ៍ដ៏ខ្លាំងនេះ។ ដូចនេះតើអ្នកនឹងធ្វើអ្វីនៅពេលដែលឈាមរបស់អ្នកពុះកញ្ជ្រោល អ្នកមានកំហឹងយ៉ាងខ្លាំង ហើយកាន់តែលំបាកឡើងៗដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នកនោះ?
នៅពេលដែលអ្នកជិតផ្ទុះកំហឹងហើយ អ្នកជំនាញជាច្រើនផ្ដល់យោបល់ថា ដំបូងអ្នកគួរតែដកដង្ហើមឱ្យវែងៗ។ នៅពេលដែលអ្នកដកដង្ហើមហើយផ្ដោតអារម្មណ៍ទៅលើដង្ហើមនៃខ្លួនប្រាណ របស់អ្នក អ្នកនឹងមានអារម្មណ៍ធូរស្រាល មិនសូវតឹងតែង។ ដូចនេះហើយមិនសូវទំនងជាផ្ទុះកំហឹងទេ។
ទីពីរ អ្នកផ្ដល់យោបល់ជាច្រើននាក់នឹងប្រាប់អ្នកឱ្យរាប់ដល់ដប់។ វិធីនេះធ្វើឱ្យអ្នកបង្វែរអារម្មណ៍ខឹងទៅរកការចាប់អារម្មណ៍លើ ការរាប់ដល់ដប់វិញ។ ពេលវេលាបន្តិចបន្តួចដែលផ្ដោតលើអ្វីផ្សេងទៀតនេះអាចធ្វើឱ្យអ្នក មានពេលគ្រប់គ្រងដើម្បីគិតអំពីប្រតិកម្មរបស់អ្នកចំពោះស្ថានការណ៍ នោះ។
សម្រាប់វិធីកាន់តែមានលក្ខណៈចិត្តសាស្ត្រចំពោះការគ្រប់គ្រង កំហឹង មានសេចក្ដីណែនាំមួយចំនួនដែលអាចកាត់បន្ថយកម្រិតកំហឹងបាន។
ប្រសិនបើមនុស្សម្នាក់ធ្វើឱ្យអ្នកមានអារម្មណ៍អវិជ្ជមាននោះ ជាជាងការប្រកែកតវ៉ា ប្រហែលជាត្រូវប្រើប្រាស់ការសើចវិញដើម្បីកុំឱ្យឆេវឆាវ។ វិធីនេះនឹងបង្ហាញថា អ្នកគឺជាមនុស្សម្នាក់មានការច្នៃប្រឌិតដែលចេះរបៀបដោះស្រាយ ស្ថានការណ៍មួយ។
ការនិយាយចេញឱ្យចំអារម្មណ៍ខឹងនៅពេលដែលអ្នកមានកំហឹងនឹងធ្វើឱ្យ អ្នកអាចបញ្ចេញអារម្មណ៍ខ្លួនឯងបានក្នុងសភាពកាន់តែមិនឆេវឆាវ ជាជាងទុកអារម្មណ៍ក្នុងខ្លួន ហើយបន្ទាប់មកនឹងផ្ទុះកំហឹង។
អនុគ្រោះក៏ជាមធ្យោបាយមានប្រយោជន៍មួយដែរដើម្បីកាត់បន្ថយកំហឹង។ ប្រសិនបើអ្នកអនុគ្រោះដល់នរណាមួយលើបញ្ហាតូចមួយនោះ អ្នកមិនចាំបាច់គុំកួនទេ បើមិនអ៊ីចឹងទេ អ្នកអាចចាប់ផ្ដើមនិយាយឱ្យដាច់ស្រេចជាមួយមនុស្សនោះ។
វិធីសាស្ត្រជនជាតិអាស៊ី គឺគេអនុវត្តប្រយោគ ឬ ការសមាធិឱ្យបានទៀងទាត់ ដូចនេះកាយ និង ចិត្តរបស់អ្នកមិនឆេវឆាវទេ។ ភាពមិនឆេវឆាវនឹងធ្វើឱ្យអ្នកនៅតែអាចគ្រប់គ្រងខ្លួនឯងបាននៅពេល ដែលស្ថានភាពមួយចំនួនមានការលំបាក។ នេះហើយគឺជាការគ្រប់គ្រងទប់ស្កាត់កំហឹង។
ដកស្រង់ពីទស្សនាវដ្ដី G21