រឿង ក្អែក ១ ជា​ក្អែក ១០

កាល​ពី​ព្រេងនាយ មាន​បុរស​ពីរ​នាក់ ម្នាក់​ឈ្មោះ អា​ខិល ម្នាក់​ឈ្មោះ អា​ខូច នៅ​ស្រុក​ទីទៃ​ពីគ្នា គំនិត​ដោយ​ខ្លួន ។ អា​ខូច ជុះអាចម៍​ដាក់​ពេញ​ពាង ១ ហើយ​យក​អាចម៍លាក់​បិទ​ភ្ជិត​យ៉ាង​ល្អ មិន​ឲ្យ​ក្លិន​ចេញ​ក្រៅ​បាន ។ អា​ខិល​ធ្វើ​កាំបិត ១ ផ្លែ​ប៉ុន​ចង្កឹះ​អកកំបោ​រដង​ប៉ុន​កដៃ ស្រោម​ធំ​វែង​មួយ​លូក ។ អា​ខិល​ស្ពាយ​កាំបិត​នោះ​ដើរ​ទៅ​លក់ អា​ខូច​ក៏​ពុន​ពាង​អាចម៍​នោះ​ដើរ​ទៅ​លក់​ដែរ ។ អា​ខិល​ទៅ​ទេ​ពី​នេះ អា​ខូច​មកពី​នោះ ជួប​គ្នា​កណ្តាលផ្លូវ​អា​ខូច​ពពាយនាយ​ថា “​អ្នក​អើយ​ទិញ​ផ្អក​របស់ខ្ញុំ​យក​ទៅ​ពិសា ផ្អក​ចាវ​យ៉ាង​ល្អ ស្ងោរ​ក៏បាន ចំហុយ​ក៏បាន​ឆ្ងាញ់​ណាស់​” ។ អា​ខិល​ឆ្លើយថា “​ទាល់តែ​លក់​ដាវ​ដាច់ គ្មាន​លុយ​ទិញ បើ​ខ្ញុំ​ដូរ​ជា​ដាវ​នេះ ព្រម​ដូរ​ឬទេ​?” ។ អា ​ខូច​ឃើញ​ដាវ​នោះ​វែង ក៏​ឆ្លើយថា “​ដូរ​ក៏​ដូរ​” ។ អា​ខិល​ប្រគល់​ដាវ​ឲ្យ​អា​ខូច​ហើយ​អួតថា “​ដាវ​ខ្ញុំ​នេះ​មុត​បំផុត មេដែក​របស់ខ្ញុំ​ផង បើ​ត្រូវការ​ម្តង​ចាំ​ហូត​កាប់ អ្នកឯង​កុំ​ប្រញាប់​ហូត​មើល បើ​ហូ​តល​ព្រើលៗ​ស៊ក​ទៅវិញ​មិន​ចុះ​ទេ ដាវ​ខ្ញុំ​ពូកែ ខ្ញុំ​ស្តាយ​របស់ខ្ញុំ បើ​កុំ​តែ​ខែ​នេះ​ក្រ​ម្ហូប​ណាស់កុំ​អី​ខ្ញុំ​មិនដូរ​ទេ​” ។ អា​ខូច​ក៏​ប្រគល់​ពាង​អាចម៍​ឲ្យទៅ​អា​ខិល ហើយ​ហាម​ថា “​ផ្អក​ខ្ញុំ​នឹង​ក៏​ល្អ​ដែរ ដល់​ពេល​ស៊ី​ចាំ​បើក​យក​មក​ចំហុយ កុំអាល​បើក​មើល​ក្រែង​វា​ស្អុយ​រុយ​បែ​ង ក្រែង​វា​ធុំក្ម​ស​ស៊ី​មិន​ទាន់​អស់វា​ទៅ​ជា​ខាន​ឆ្ងាញ់ នឹកឃើញ​ជីដូន​ជីតា បាន​តែ​ខ្វា​ស៊ី​ឆៅ​” ។ អា​ទាំងពីរ​បែក​គ្នា​ទៅដល់​ផ្ទះ រាល់​ខ្លួន​ហើយ​តឿន​ប្រពន្ធ​ថា “​ដណ្តាំបាយ​ទៅ អញ​បាន​ផ្អក​” ប្រពន្ធ​ថា “​បាន​ផ្អក​ពី​ណា​?” ។ អា​ខិល​ថា “​ដូរ​ដាវ​គេៗ​ថា​ផ្អក​ចាវ​គេ​ឆ្ងាញ់​ពិសា​ណាស់​” ។
ប្រពន្ធ​ក៏​ពេញចិត្ត​នឹកថា “​បើ​ប្តី​ចេះ​ធ្វើ​កាំបិត​ដូរ​ផ្អក​” ស្ទុះ​ភ្លែត​ទៅ​យក​ចាន​ដួស​បាយ ហើយ​កាន់​កាំបិត​យ៉ាង​កំរិល​ក៏កិល​ទៅ​ជិតពាង​ផ្អក យក​កាំបិត​គាស់​អាចម៍លាក់​នោះរ​បើក​ឡើង ហើយ​លូក​ខ្វា​បាន​មួយ​ក្តាប់ ដាក់​ផ្លាប​ទៅក្នុង​ចាន សល់​នៅ​ដៃ​ប៉ុន្មាន​ក៏លិត​ផ្លប់​ភ្លក់មើល ងើប​មុខ​ឡើង​លើ​ថា “​យី ផ្អក​ចាវ​អ្វី​ក៏​ស្អុយ​ដូច​អាចម៍ គ្មាន​ឆ្អឹង​គ្មាន​សាច់ ក៏​ខ្វិច​ក៏​ខ្វក់​ហ្មត់ផង​យ៉ាងហ្នឹង ធ្វើ​ផ្អក​ត្រី​អ្វី​?” ។ ប្តី​ថា “​ក្រែង​ត្រី​ពោ​” ។ ប្រពន្ធ​ក៏​លូ​កកូរ​រាវរក​ក្បាល លូក​បាន​ពាក់កណ្តាល​ក្អួតចង្អោរ​ជាង ២០ វ​ក ។ ដឹង​ជាក់​ជា​អាចម៍​មិនមែន​ផ្អក បក​បន្ទោស​ទៅ​ម្ចាស់​ដើម ឆ្អើម​លេបបាយ​មិន​រួច ។
និយាយ​ពី​អា​ខូច​ត្រេកអរ​ណាស់ ដើរ​ទៅ​ផ្ទះ​អួត​ប្រាប់​ប្រពន្ធ​ថា “​អាចម៍ ១ ពាង​ដូរ​បាន​ដាវ ១ ដែរ​” ទទួល​ខឹង​នឹង​ឆ្កែ​វា​ច្រាស​ស្លឹកគ្រៃ កន្ត្រាក់​ដាវ​លោត​ទៅ​ដល់​ដី បំរុង​នឹង​កាប់​ឆ្កែ​សំលាប់ ក៏​ចាប់​ដក​ដាវ​ហូត​ខ្វាច់ ឃើញ​ផ្លែដាវ​នេះ​ខ្លី​កំប៉ិច គេច​ឡើង​ទៅលើផ្ទះ បង្ហាញ​ប្រពន្ធ​មើល​សើច​ទាំង​ពីរ​នាក់ សើច​ហើយ​ប្រាប់​ប្រពន្ធ​ថា “​ប្រាជ្ញា​អានេះ​ស្មើ​នឹង​អញៗ​ទៅ​បបួល​វា​ធ្វើ​សំឡាញ់ គ្រាន់​រកស៊ី​ពីរ​នាក់​នឹង​បាន​មាស​ប្រាក់​ដោយ​ងាយ​” ។ លុះ​ទៅ​ប្រទះ​នឹង​អា​ខិល ដើរ​ពី​នាយ​សើច​ពព្រាយ​និយាយ​សួរថា “​ឯង​ទៅ​ណា​?” ។ អា​ខិល​ឆ្លើយថា “​អញ​មកសុំ​ឯង​ធ្វើ​សំឡាញ់​” ។ អា​មួយ​ក៏​ថា “​អញ​មកសុំ​ឯង​ធ្វើ​ក្លើ​ដែរ​” ហើយ​ក៏​សុខចិត្ត​ដើរ​ពីរ​នាក់​ទៅដល់​ផ្ទះ​មហាសេដ្ឋី​ម្នាក់​ចាស់ជរា​ឈឺ​ ស្លាប់ គេ​ដាក់​ក្នុង​ក្តារ​មឈូស​បំរុង​បូជា​ថ្ងៃស្អែក ចំណែក​កូនចៅ​និង​ប្រពន្ធ​យំសោក​គ្រប់គ្នា វេលា​នោះ​អា​ទាំងពីរ​ស៊ើបសួរ​អ្នកដើរ​ខាងក្រៅ​ថា “​អ្នក​ណា​ស្លាប់​បានជា​គេ​យំ​?” ។ គេ​ប្រាប់ថា “​មហាសេដ្ឋី​ស្លាប់​” ។ អា​ទាំង​ពីរ​នាក់​គិត​គ្នា​ថា “​ឯង​ត្រូវ​ក្លែង​សំបុត​មួយ​ច្បាប់​ទៅ​ប្រាប់​ថា “​សំបុត្រ​សេដ្ឋី​ឲ្យមក​យក​ទ្រព្យ​របស់ អញ​បន្លំ​លប​ចូល​ដេក​ក្នុង​មឈូស​អំពី​លើ​ខ្មោច​សេដ្ឋី​ត​នឹង​ឯង​” ។ អា​មួយ​ក៏​ទៅ​បន្លំ​ដេក​ដូច​គំនិត ។ អ្នក​នៅ​ជិត​មិន​បាន​ឃើញ​មិន​បានដឹង​ដ្បិត​ភ្នែក​ខំ​សម្លឹង​ប្រឹង​ឈ្ងោក​មើល ​ក្រាំង សូត្រ​ព្រះធម៌ កូនចៅ​តូច​ធំ​រវល់​តែ​យំសោក ។ អា​ខូច​ដើររក​ក្រដាស់​បានធ្វើ​សំបុត្រ​ក្លែង កាន់​ដើរទៅ​សំដែង​សូត្រ​ឲ្យគេ​ស្តាប់​ថា សំបុត្រ​អំពី​មហាសេដ្ឋី​ប្រាប់​មក​ថា “​ចៅ​ខូច​កំសត់​តាំង​ពី​តូច​ជា​កូនធម៌ ឥឡូវ​អាពុក​ជរា​ហើយ កូន​អើយ​! ចូរ​ទៅ​យក​របស់ទ្រព្យ​ទុក​ចាយ​ឲ្យ​សប្បាយ​ចិត្តចុះ​” ។ កូនចៅ​ស្រី​ប្រុស​គេ​មិន​សុខចិត្ត ព្រោះ​ដ្បិត​គ្មាន​ត្រា​គ្មាន​ហត្ថលេខា​សេដ្ឋី ។ អា​ខូច​ឆ្លើយថា “​ខ្ញុំ​សូម​សន្យា​នឹង​អស់​កូនចៅ​អញ្ជើញ​ទៅ​ហៅ ទៅ​សួរ​លោក​ចុះ បើ​លោកស្តី​នោះ​ខ្ញុំ​ត្រង់​ពិត បើ​លោក​ស្ងៀម​នោះ​ខ្ញុំ​ក្លែង​បញ្ឆោត​ទេ​” ។ កូន​សេដ្ឋី​កូន​ភ្លាម​ទៅ​ស្រែក​ឪពុក ។ អា​ខិល​ឆ្លើយថា “​អើ​!” ។
កូន​សួរថា “​ឪពុក​បាន​ឲ្យ​សំបុត្រ​ទៅ​កូនធម៌​មក​យក​របស់​មែនឬ​?” ។ អា​ខិល​ឆ្លើយថា “​អើ​! កូន​អញ​ឈ្មោះ​អា​ខិល​វា​មក​ហើយ​ឬ​?” ។ កូន​ឆ្លើយ​ថា “​ទាន​ប្រុស ! មកហើយ​” ។ អា​ខិល​ថា “​អើ​! មើល​យករ​ទេះមួយ​ធំ ក្របី​មួយ​នឹម​ទឹម​រទេះ​នោះ ហើយ​យក​មាស​ប្រាក់​កែវកង​សំពត់​អាវ វាល់​ផ្ទុក​ក្នុងរ​ទេះ​ឲ្យ​ល្មម​តែក្របី​នោះ​អុស​រួច បាន​ប៉ុន្មាន​ឲ្យ​វាយក​ទៅ​ចុះ​” ។ កូនចៅ​ស្រី​ប្រុស​ចាញ់​ឧបាយកល អា​ខិល​អា​ខូច ក៏​ខឹង​នឹង​ខ្មោច​សេដ្ឋី​ស្លាប់ ហើយ​ចេះ​ស្តី​ហៅ​អស្ចារ្យ ឥឡូវ​នឹង​បើ​កក្តារ​ឲ្យ​ច្បាស់ចាស់ៗ​ហាមប្រាម​ថា “​មើល​មុខខ្មោច​មិនបាន ខ្លាច​ដេក​យប់​ទៅ​មមើ​មមាយ​” ម្ល៉ោះហើយ​ក៏​ជឿជាក់ យក​សំពត់​អាច​ស្លៀកពាក់ និង​កន្ទេល​ពូក​ខ្នល់​ខ្នើយ ហើយ​ថែម​តុ​ថាស​ចាន​ល្អៗ អំបិល​ប្រហុក ៤ ក្រឡ អង្ករ ៥ ការុង ដាក់​ផ្ទុក​ទៅឲ្យ​អាខូច​អាខិល បង្វិលរ​ទេះ​យ៉ាង​ធំ ជជែក​យំ​ទឹកភ្នែក​ឲ្យ​ដោយ​ខឹង ដោយ​បញ្ជោរ​ទាំងប្រុស​ទាំងស្រី ហើយ​ក៏​ដឹក​ក្របី ១ នឹម​ទឹម​រទេះ​ប្រគល់​ឲ្យ​អាខូច​ទៅ ។ អា​នោះ​ត្រេកអរ​ឡើង​បររទេះ​ចេញទៅ អ្នក​ទាំងអស់​ដែល​នៅតែ​ជ្រួល​មិន​ស្រួល​ចិត្ត ព្រោះ​ដ្បិត​ខឹង​និង​ស្តាយ ។ អា​ខិល​លួច​នាយអាយ​លប​ចេញ​ប្រិច រត់​តាម​ទៅ​បន្តិច​ក៏​ទាន់​រទេះ ហើយ​និយាយ​គ្នា​ថា “​យើង​បាន​ទ្រព្យ​របស់ តែ​ទា​ស់នឹង​ឃ្លាន​បាយ បើ​ឈប់​ដណ្តាំបាយ​នៅ​រៀង​អាយ​ក្រែង​មិន​ស្ងាត់ ខ្លា​ចោរ​តាម​មក​ប្លន់​យក​ទ្រព្យ​មួយ​រទេះ បើ​ដូច្នោះ​ឯង​ឈប់​ចាំ​អញៗ​ទៅសុំ​បាយ​គេ​ស៊ី​ខ្លះ​យក​មក​ឲ្យ​ឯង​” ។ អា​មួយ​ព្រម​ហើយ​អា​មួយ​ក៏​ដើរ​ទៅរក​ថ្នាំ​តាមផ្លូវ យក​មក​លាយ​បាយ​ឲ្យ​ពុល​ស្លាប់​អន្តរាយ នឹង​យក​ទ្រព្យ​របស់​នោះ​តែម្នាក់ឯង ។ ឯ​អា​មួយ​នៅ​ចាំ​រទេះ​ក៏​ធ្វើ​ខ្វាវ​ដាក់​ស្ទាក់ផ្លូវ​បម្រុង​ឲ្យ​ ត្រូវអានោះ​ស្លាប់ នឹង​យក​ទ្រព្យ​តែម្នាក់ឯង​ដែរ ។ វេលា​នោះ​អា​មួយ​ទៅសុំ​បាយ​គេ​ស៊ីៗ​រួច​ហើយ​សុំ​មួយ​ចាន​ផ្ញើរ​សំឡាញ់ គេ​មិន​កំណាញ់​ក៏​រក​ស្លឹកចេក​ខ្ចប់​ឲ្យ មាន​ទាំង​ត្រីអាំង​ផង ។ អា​នោះ​ក៏​លា​គេ​ដើរ​ចេញមក ហើយ​យក​ថ្នាំ​ប្រឡាក់​បាយ មក​ដល់​ខាងអាយ​ក៏​ត្រូវ​នឹង​ខ្នារ​នោះ​ស្លាប់ អា​មួយ​ដើរ​ប្រញាប់​ចាប់​បាយ​ស៊ី​ទើបនឹង​ស្កាំ អាសិរពិស​ថ្នាំ​ក៏​ពុល​ស្លាប់​បន្ទាប់​គ្នា ។ ឯ​ក្របី​នោះ​ក៏​អូសរ​ទេះ​ចូលព្រៃ​រតេករតោក ទៅ​ជ្រក​ក្នុង​ទឹក​ត្រពាំង ប្រឆាំង​ចាប់​ខ្សែទាម​ដេក​តាំ្រ​ទឹក​ទៅ ។ ដល់​វេលា​ព្រឹក​មាន​បុរស​ម្នាក់​ដើរ​ទៅ​ឃើញ​ទ្រព្យ​របស់​ទាំងអស់​នៅក្នុង​ ព្រៃ​នឹក​ម្តង​ភ័យ នឹក​ម្តង​អរ ថា​ឯង​អ្នកក្រ​មិន​ដែល​ប្រទះ​ទ្រព្យ​ច្រើន​ណាស់​ដូច្នេះ បើ​លៃ​យក​ទៅ​របស់​ខ្លួន​ក្រែង​ពុំ​បាន​សុខ ក៏​រុញ​រទេះ​សំរុក​ទៅ​ទុក​ក្នុង​ព្រៃ ចង​ក្របី​ជាប់​ត្រឡប់​ទៅវិញ ហើយ​ក៏​ពិសោធន៍​មាយា​ទ​ប្រពន្ធ ដោយ​គិត​ថា “​បើ​លាក់​នឹង​យក​របស់​ទាំងនោះ​ទៅជូន​រាជការ​ផែនដី ប្រយោជន៍​ដើម្បី​ឲ្យ​សុខ​ខ្លួន​” ។ គិត​ហើយ​ដើរ​ទៅដល់​ផ្ទះ ក៏​កុហក​ប្រាប់​ប្រពន្ធ​ថា “​អញ​ជុះអាចម៍​ម៉ិញៗ​មាន​សត្វ​ក្អែក​មួយ ហើរ​ចេញពី​ក្តិត តែឯង​អាណិត​បិទមាត់​ឲ្យ​ឈឹង កុំ​ឲ្យ​នរណា​គេ​ដឹង​មួយ​ជា​ពីរ តែ​ចូល​ត្រចៀក​គេ​វា​បែកការណ៍​អាក្រក់​ណាស់ កើត​មាន​ជំនុំជម្រះ​សួរ​ទៅ​សួរ​មក ហើយ​គ្មាន​ទាំង​សាក្សីា​បាន​ដឹង​នឹង​អាង ក្រែង​គេ​យក​អញ​ទៅ​ឆ្កាង ឬ​យក​ទៅ​ដាក់គុក​” ។ ប្រពន្ធ​មិន​លាក់​ទុក​ក៏​ដើរ​ប្រាប់​គេ​ថា �​មាន​ក្អែក​ពីរ ហើរ​ចេញពី​ក្តិត​ប្តី​អញ តែឯង​កុំ​មាត់​” មេ​មួយ​ទៀត​មិន​អត់​ទៅ​ប្រាប់​គេ​ថែមថា “​ក្អែក ៥” ប្រាប់​លើសៗ​ត​គ្នា​ដរាប​ដល់​ក្អែក ១០ ។ រឿង​នោះ​ក៏​ជ្រួតជ្រាប​ទៅ​ដល់​ព្រះមហាក្សត្រៗ​ត្រង់​ចាត់​ប្រើ​អាមាត្យ​ឲ្យ​ ស្រាវជ្រាវ​រក​ដល់​បុរស​នោះៗ ក៏​ថ្វាយបង្គំ​គាល់​ស្តេច ទ្រង់​ឆ្ងល់​ត្រាស់​សួរថា “​មែន​ឬ​មិនមែន​” ។ បុរស​ក្រាបទូល​ថា “​ទូលព្រះបង្គំជាខ្ញុំ​កុហក​ប្រពន្ធ​ចង់​ដឹងចិត្ត ព្រោះ​ដ្បិត​ឃើញ​ទ្រព្យ​ច្រើន​” ។ បុរស​នោះ​ក្រាបទូល​ដូចខាងលើ ហើយ​ក្រាបបង្គំ​លា​ទៅ​ទឹមរ​ទេះ​យក​មក​ថ្វាយ​ស្តេចៗ ទ្រង់​ព្រះរាជទាន​ឲ្យ​បុរស​នោះ​ពាក់កណ្តាលៗ​ដាក់​ឃ្លាំង ៕