កាលពីព្រេងនាយមានមនុស្សឆោត ៤ នាក់ ព្រមព្រៀងគ្នាដើររៀនក្តី ។ លុះដើរបន្តិចទៅចាប់បានអណ្តើក ៥ ។ បុរសទាំង ៤ នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែកទៅចែកមកសល់អណ្តើក ១ ។ មនុស្សទាំងអស់នោះមិនសុខចិត្តតែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់អណ្តើក ១ ដដែល មិនដឹងគិតដូចម្តេច ។ បុរសទាំង ៤ នាក់នោះទាល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកឡីងឡង់ ។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹងមនុស្សទាំង ៤ នាក់នោះ ក៏ឈរមើលគេចែកអណ្តែកគ្នា ហើយបុរសនោះឃើញឆោតដូច្នោះក៏សើច ហើយនិយាយនឹងបុរស ៤ នាក់នោះថា “មើលទៅអ្នកមិនសូវប្រសប់សោះ” ។ បុរស ៤ នាក់គ្រាន់តែឮសូរសំដីប៉ុណ្ណេះក៏និយាយថា “ឱលោក! បើលោកចេះអាណិតមកចែកឲ្យយើងបន្តិច” ។ បុរសម្នាក់នោះឮដូច្នោះ ក៏ដើរចូលទៅអង្គុយជិតចាប់យកអណ្តើក ៥ នោះមក ហើយរើសមើលអណ្តើកណាដែលធំជាងគេយកមកទ្រាប់អង្គុយ នៅសល់អណ្តើក ៤ ក៏ចែកទៅឲ្យបុរស ៤ នាក់នោះ ១ ម្នាក់ បុរសនោះក៏សុខចិត្តរៀងខ្លូន ហើយបុរស ៤ នាក់នោះសួរថា “អ្នកមើលទៅប្រហែលជាចេះក្តី?” ។ បុរសនោះឆ្លើយថា “ខ្ញុំចេះ” ។ បុរសទាំង ៤ នាក់ក៏តបទៅវិញថា “ឱបើអ្នកចេះក្តី សូមមេត្តាប្រាប់យើងផង” ។ បុរសម្នាក់នោះឆ្លើយថា “បើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ ត្រូវអ្នកទន្ទេញតាមខ្ញុំ” ។ បុរស ៤ នាក់ឆ្លើយថា “បាទ” ហើយបុរសនោះប្រាប់ទៅ ៤ នាក់នោះឲ្យទន្ទេញរៀងខ្លួន គឺ ៖
ប្រាប់ទៅបុរសទី ១ ថា : ទំពក់វាទៅ ទើបព្នៅវាមក
ប្រាប់ទៅបុរសទី ២ ថា : មានប្រឡាយ ទើបទឹកវាហូរ
ប្រាប់ទៅបុរសទី ៣ ថា : មានសម្រាម ទើបឆ្កែវាជុះ
ប្រាប់ទៅបុរសទី ៤ ថា : មែន ទើបគេថា ។
បុរសទាំង ៤ នាក់ក៏ចេះទន្ទេញពាក្យនេះចេះចាំគ្រប់ៗគ្នាទៅ ហើយបុរស ៤ នាក់នោះនាំគ្នាទៅឆ្ងាយទៅ បានដល់ភូមិ ១ នឹងរកផ្ទះសម្បែងសំណាក់ក៏គ្មាន ។ លុះបន្តិចទៅបានប្រទះយាយចាស់មេម៉ាយម្នាក់ ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់ គាត់ក៏ព្រមឲ្យ ហើយបុរសទាំង ៤ សំណាក់នៅផ្ទះយាយនោះទៅ ។ យប់នោះក៏នាំគ្នាទន្ទេញពាក្យក្តី ដែលបុរសម្នាក់នោះប្រាប់ ទន្ទេញមិនឈប់ឈរទាល់តែភ្លឺយាយចាស់ខឹងណាស់ ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថា “លោកមេស្រុកយប់ម៉ិញនោះមានបុរស ៤ នាក់មកសុំផ្ទះខ្ញុំសំណាក់ បុរសទាំង ៤ នាក់នោះចេះតែនិយាយទន្ទេញទាល់តែភ្លឺ តែមិនដឹងជាពាក្យយ៉ាងដូចម្តេច ស្តាប់មិនបានសោះខានដេកវាល់ព្រឹក ហេតុនេះខ្ញុំមកប្តឹងលោក សូមលោកហៅមនុស្សទាំង ៤ នាក់នោះមកជំនុំជម្រះឲ្យខ្ញុំ” ។ មេស្រុកបានស្តាប់ហើយ ក៏ឲ្យបម្រើទៅហៅបុរសទាំង ៤ នាក់នោះមក ហើយសួរថា “ហេតុដូចម្តេចបានជាឯងទន្ទេញអ្វីទាល់តែភ្លឺរកតែយាយគាត់ដេកពួន មិនបាន ដែលឯងទន្ទេញនោះទន្ទេញពាក្យអ្វី?” ។ បុរសទាំង ៤ នាក់នោះឆ្លើយថា “ខ្ញុំទន្ទេញពាក្យក្តី” ។ មេស្រុកបង្គាប់ទៅទៀតថា “ឯងរាល់គ្នាសូត្រពាក្យនេះម្តងម្នាក់ទៅមើល ! អញនឹងស្តាប់” ។
បុរសទី ១ ថា : ទំពក់វាទៅ ទើបព្នៅវាមក
បុរសទី ២ ថា : មានប្រឡាយ ទើបទឹកវាហូរ
បុរសទី ៣ ថា : មានសម្រាម ទើបឆ្កែវាជុះ
បុរសទី ៤ ថា : មែន ទើបគេថា ។
ស្តាប់ពាក្យនេះហើយ មេស្រុកក៏កាត់សេចក្តីថា “ឯងទាំង ៤ នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះ” ។ បុរសទាំងអស់នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅ ។ យាយចាស់គាត់ប្រើឲ្យធ្វើការសព្វសារពើតែរាល់ថ្ងៃ ។
លុះនៅនឹងយាយនោះមានបាន ២-៣ ថ្ងៃ យាយគាត់ប្រើបុរសទាំង ៤ នាក់នោះឲ្យទៅកាប់ឈើធ្វើទូក ។ អ្នកទាំង ៤ នាក់ក៏នាំគ្នាចូលទៅក្នុងព្រៃធំ ហើយដើររកឈើណាមានប្រហោងទើបកាប់ ។ ដល់ចូលទៅក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើម មានប្រហោង ។ បុរសទាំង ៤ នាក់និយាយគ្នាថា “យើងបានប្រទះឈើប្រហោងក្នុងហើយ យើងត្រូវនាំគ្នាកាប់ឈើនេះ” ។ បុរសទាំង ៤ នាក់មូលមាត់គ្នាក៏កាប់រំលំឈើប្រហោងនោះ លុះឈើជិតរលំ បុរសទាំង ៤ នាក់ស្រែកថា “កនយើងជិតរលំហើយ អាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើយើងក្រែងធ្វើទូកមិនកើត” ។ បុរសម្នាក់ក៏ស្ទុះទៅទ្រ ដល់យើងនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្មេញ ។ បុរស ៣ នាក់ឃើញដូច្នោះក៏នាំគ្នាសើចថា “យើអានេះខ្លាំងណាស់តើ! ឈើទំហំប៉ុណ្ណឹងវាទ្របាន ហើយវាសើចថែមទៀត” ។ បុរស ៣ នាក់នាំគ្នាចាំមើលបុរសម្នាក់ដែលស្លាប់ ដល់យូរពេកក៏ស្រែកហៅថា “យី! មកឆាប់ឡើងនឹងអាលទៅ ឃ្លានបាយណាស់” ។ លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើល ។ កាលដឹងថា បុរសនោះស្លាប់ បុរស ៣ នាក់ភ័យណាស់និយាយគ្នាថា “យើងនៅមិនបានទេ តែបើយើងនៅមុខជាគេប្តឹងថា យើងវាយសម្លាប់អានេះ បើដូច្នោះត្រូវនាំគ្នារត់” ថាហើយក៏ព្រមព្រៀងគ្នារត់ទៅ ។ ដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណា ទៅត្រង់កំពង់ផ្ទះយាយ ហើយនាំគ្នាលួចទូកយាយនោះអុំទៅត្រើយម្ខាង ។ បុរសទាំង ៣ នាក់នាំគ្នាចុះទូក ម្នាក់នៅខាងកន្សៃ បែរមុខទៅខាងកន្សៃ ម្នាក់នៅខាងក្បាល ក៏បែរមុខទៅខាងក្បាល ម្នាក់ទៀតនៅអង្គុយកណ្តាលបាចទឹកទូក តែមិនបានស្រាយខ្សែចំណងទូកនោះចេញ ចេះតែនាំគ្នាអុំៗ ១ យប់ទាល់ភ្លឺនៅតែដដែល ។ លុះភ្លឺស្រាងឡើង យាយចាស់ចុះទៅដងទឹកប្រទះបុរស ៣ នាក់ហើយស្រែកថា “យើអានេះរត់ទៅណា?” ។ បុរសទាំង ៣ នាក់ក្រឡេកឃើញយាយចាស់ជាចៅហ្វាយខ្លួន ក៏ទាល់ប្រាជ្ញាមិនដឹងបើរត់ទៅណា ក៏ទៅនៅបម្រើយាយចាស់វិញដដែល ៕