កាលពីព្រេងនាយ មានមនុស្សម្នាក់ឈ្មោះ គង់ មានប្រពន្ធពីរ មួយឈ្មោះ នាងអាំ, មួយឈ្មោះ នាងគំ ។ ថ្ងៃមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ អ្នកគង់ បណ្តើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លាចដេញខាំមនុស្ស ក្របី គោ ស៊ីតែរឿយៗ ។ លុះអ្នកគង់ទៅដល់កន្លែងនោះខ្លាចក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយ មក ។ អ្នកគង់រត់ចូលរូងឈើ រាកនោម ព្រោះភ័យណាស់ញ័រដៃញ័រជើង ។ នាងអាំ និងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។
ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ បានស្ទុះម្នីម្នាចេញពីរូងឈើមក យកដំបងវាយខ្លាស្លាប់នោះថែមទៀត ។ ប្រពន្ធទាំងពីរបន្ទោសប្តីថា “ខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ” ។ អ្នកគង់ជេរបំពានទៅប្រពន្ធថា “មិនដែលមានស្រីណាវាយខ្លាស្លាប់ទេ មានតែប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់” ហើយអ្នកគង់ក៏បោចវល្លិ៍ចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុក ។ អស់អ្នកស្រុកឃើញ អ្នកគង់សែងខ្លាមក គេបបួលគ្នាតាមមកមើលពេញពេញ ហើយគេសួរថា “អ្នកឯងធ្វើដូចម្តេចបានជាបានខ្លានេះ ” ខ្លានេះសាហាវណាស់វាតែងតែខាំមនុស្សម្នា ក្របី គោស៊ីច្រើនណាស់” ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា “អ្នកគង់គាត់ ឃើញខ្លាវាបោលមក គាត់រត់ចូលក្នុងរូងឈើ ខ្ញុំពីរនាក់ស្រីៗ ព្រួតគ្នាវាយខ្លាទាល់តែស្លាប់” ។ អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះ ក៏បញ្ជោររំលោភប្រពន្ធថា “មិនដែលមានស្រីណា ខ្លាំងហ៊ានវាយខ្លាស្លាប់ទេ មានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន” ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា “កាលដែលខ្លាវាស្ទុះមកនឹងខាំដូច្នេះ ខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបាន” ហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើល ។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នា ហើយឲ្យឈ្មោះថា “គង់ហ៊ាន” តាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ាន ជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្តេចៗទ្រង់ឲ្យ យកទៅចិញ្ចឹមធ្វើជាសេនាសំរាប់ច្បាំងសង្គ្រាម ។
លុះយូរបន្តិចទៅ ជួនជាមានសឹកគេលើកមកច្បាំងយកនគរ ។ ស្តេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង ។ គង់ហ៊ានឮស្តេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះ ភ័យណាស់ពុំដឹងបើគិតធ្វើដូចមេ្តច នឹងមិនទៅច្បាំងមិនបាន ដ្បិតស្តេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកផ្ទះវិញដេកសន្ធឹកសន្ធៃ អត់បាយ ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា “ម្តេចបានជា អ្នកដេកអត់បាយដូច្នេះ មានបើហេតុភេទធ្វើប្រការដូចម្តេច?” ។ គង់ហ៊ានប្រាប់ថា “ដ្បិតស្តេចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្តេចទេ” ។ ប្រពន្ធឆ្លើយថា “អ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យសប្បាយខ្លួនចុះ” ។ គង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះ បានធូរក្នុងចិត្ត ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់នឹងទៅច្បាំង ។ លុះរៀបរួចហើយដល់ពេលបានពេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្តេចចេញទៅ ច្បាំងយកទាំងប្រពន្ធទៅផង ។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៍ពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ ។ លុះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ាន ភ័យណាស់លេចអាចម៍លេចនោម ញ័រដៃញ័រជើងដូចគេអង្រួនក្បាលដំរី ។ ឯដំរីស្មានថា គេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោល មុនរេហ៍ពលទាំងអស់គ្មាននរណាតាមទាន់ ។
ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះ គិតស្មានថា មេទ័ពនេះពូកែណាស់ក៏ទាក់ទ័ពទាញរត់យកព្រះអាយុដោយខ្លួនទៅ ។
គង់ហ៊ាន ឃើញខ្មាំងរត់ទាំងអស់ក៏អួតក្អេងក្អាងឲ្យអស់នាហ្មឺន និងរេហ៍ពលកោតខ្លាច ។ អស់នាហ្មឺនឃើងគង់ហ៊ាន លេចអាចម៍ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នោះគេសួរថា “លោកមេទ័ពថ្មីម្តេចក៏លេចលាមកដូច្នេះ?” គង់ហ៊ាន ឆ្លើយថា “បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុក្ខសត្វឯណា មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នេះឯង បើរវល់តែដោះទុក្ខសត្វ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ?” ។
អស់នាហ្មឺន និងរេហ៍ពល ឮគង់ហ៊ាន និយាយដូច្នោះអ្នកខ្លះបានប្រាជ្ញគេដឹងថា គង់ហ៊ាន ខ្លាច អ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ ។ ឯគង់ហ៊ាន បានឈ្នះទ័ព ត្រឡប់ចូលមកក្នុងនគរវិញ ហើយចូលទៅក្រាបថ្វាយបង្គំស្តេច ។
ស្តេចទ្រង់ជ្រាបថា គង់ហ៊ាន ទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់ព្រះរាទានយសស័ក្តិជានាម៉ឺនធំ ហើយព្រះរាជទាន ព្រះរាជទ្រព្យ និងគ្រឿងបណ្ណាការជាច្រើន ។ តាំងអំពីថ្ងៃនោះមក គង់ហ៊ាន រិតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀត ។
លុះក្រោយមកទៀត មានក្រពើសាហាវមួយចេះតែដេញខាំ មនុស្សម្នា អ្នកឈ្មួញលក់ដូរដើររកស៊ីខាងជើងទឹក ជើងកំពង់គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះងូតទឹក ឬដើរទូកសោះ ។ អស់រាស្ត្រពិបាកចិត្តណាស់ ។ រឿងនោះក៏ជ្រាបទៅដល់ស្តេចៗ ទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់ក្រពើ ។ ឯគង់ហ៊ាន ឬព្រះបន្ទូលដូច្នោះ នឹកភ័យណាស់ ប៉ុន្តែមិនហ៊ានទទឹងព្រះបន្ទូលក៏ទទួលថា នឹងយកអាសារសូមទ្រង់កុំព្រួយព្រះរាជហឫទ័យ ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា “គេហ៍អើយ! ឥឡូវនេះស្តេចទ្រង់ឲ្យយើងទៅ ចាប់ក្រពើក្នុងទន្លេ ដ្បិតក្រពើសាហាវណាស់ ម្តងនេះឃើញថា មិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខាន ពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹកដូចម្តេចនឹងគេចរួច? ប៉ុន្តែស្តេចទ្រង់ប្រើហើយ នឹងមិនទៅក៏មិនបាន បើដូច្នោះមានតែទៅ លោតទឹកឲ្យក្រពើវាខាំស្លាប់តែម្តងទៅ” ។ គង់ហ៊ាន គិតគ្នានឹងប្រពន្ធដូច្នោះហើយ ក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នាមហាជនឮថា គង់ហ៊ាន ទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញ ។ លុះគង់ហ៊ាន ទៅដល់កំពង់ទឹកបានឃើញក្រពីហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថា លោតទៅឲ្យក្រពើវាខាំឲ្យស្លាប់ទៅទេ ប៉ុន្តែក្រពីវាឮសូរសន្ធឹកគង់ហ៊ានលោតចុះ ក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេប្រហកក្នុងប្រគាបឈើជាប់ ពាក់កណ្តាលខ្លួន រុលទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួច ។ គង់ហ៊ាន មុជទៅក្នុងទឹកងើបឡើង ឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្កាប់ឲ្យកូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ ឯអ្នកដែលមើលទាំងប៉ុន្មានគេគិតស្មានថា គង់ហ៊ាន ចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក ។
គង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រិតតែក្អេងក្អាងអួតខ្លាំង ពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្តេចថា ខ្លួនបានចាប់ក្រពើ ចោលឡើងមកលើគោក ។ ស្តេចក៏ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានយកស័ក្តឲ្យគង់ហ៊ានឡើងជាធំ លើសពីមុនទៀត ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើន ៕