ពីព្រេងនាយមានបុរសម្នាក់ មានប្រពន្ធនៅជាមួយតែពុំមានកូនដល់យូរទៅ ប្រពន្ធនោះមានសហាយនាំមកដេកជាមួយក្នុងផ្ទះ តែសព្វថ្ងៃ ។
ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃកៅ្តចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយ ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់ នឹងយកសហាយធ្វើប្តី រៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតា ។ ប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថា “ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ” គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្តាប់ប្រពន្ធ ។
ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតា “ខ្ញុំមិនចង់យកប្តីខ្ញុំទេ ខ្ញុំយកប្តីទៀត សូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១” ។
ប្តីឮដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា “អើបើនាងមានសហាយ ហើយចង់ឲ្យអញកាច់កប្តីនាងឲ្យស្លាប់នោះ ងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសំបុកស្ងោរឲ្យប្តីនាងស៊ីទៅ វាស្លាប់ហើយ” មេនោះឮដូច្នោះស្មានថា អ្នកតាបង្គាប់ក៏ប្រញាប់វិលរកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរ ទុកឲ្យប្តីស៊ី ដើម្បីឲ្យស្លាប់ ហើយនឹងយកសហាយ ។
លុះដល់ព្រលប់ប្តីមកពីជីដំឡូងដល់ហើយសួរថា “គេហ៍អើយ! បានអីស៊ីបាយ?” ។ មេនោះឆ្លើយថា “ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកឲ្យអ្នក” ប្តីថា “រៀបបាយមកស៊ី” ។ ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកឲ្យប្តីស៊ី ប្តីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឺៗ ។ មេអរណាស់ គិតស្មានថាប្តីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ ហើយដ្បិតឮថ្ងូរ ឯប្តីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្តីស្លាប់ ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយ ។ អ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមក ប្រាប់ថា “រងារណាស់” ។
ឯបុរសសហាយ ឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះ ស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេក សំងំចាំប្តីនោះដេក ខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត ។
ប្តីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា “រងារណាស់ ឯងដាំទឹកឲ្យគា្នមុជទឹកបនិ្តចនឹងអាលស្លាប់” មេនោះឮថា ចង់ស្លាប់ដូច្នោះ អរណាស់ដ្បិតត្រូវនឹងពាក្យដែលទៅបន់អ្នកតា ។
លុះប្រពន្ធដាំទឹកពុះហើយ ប្តីថា “ទៅដងទឹកត្រជាក់បាន១ ក្អមមកយកមកលាយនឹងទឹកក្តៅនោះ” ។ ប្រពន្ធឮប្តីដូច្នោះ ក៏យកក្អមចេញទៅដងទឹក ។ ប្តីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើង ដើរទៅលើកទឹកពុះ ១ ខ្ទះនោះយកទៅស្រោចលើសហាយនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឺៗទៀត ។
មេនោះវិលពីដងទឹកវិញ មើលទៅឃើញសហាយត្រូវទឹកក្តៅរួញសសៃដូចគេដកកចេញពីពាងមកក៏អោន ខ្សឹបថា “ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ” ។ អានោះនៅឆ្ងក់ដដែល មេនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀក រហែកជ្រុះទាំងសក់ បានដឹងជាប្តីស្រោចទឹកកៅស្លាប់សាហាយទៅហើយ ក៏ពុំស្តីយកគ្របពាងមកគ្រប ហើយយកទឹកមកឲ្យប្តីងូត ។ ឯប្តីក៏មិនស្តី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា “អញគ្រាន់បើហើយ” ហើយហៅប្រពន្ធចូលដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្តេចនឹងយកខ្មោចចេញឲ្យរួចផុតពីផ្ទះ ក៏នឹកឃើញថា “ក្នុងស្រុកនេះមានចោរ ៤ នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ ដូច្នេះអញនឹងគិតឲ្យចោរទាំង៤ នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបាន” គិតហើយក៏ដើរខ្ចីសំពត់ហូល អាវព្រែគេយកមកហាលជុំផ្ទះ ។ ឯចោរទាំង ៤ នាក់នោះឃើញហើយគិតថា “ជើ! មេនេះមានណាស់តើ! យប់នេះយើងនឹងទៅលួចវាឲ្យបានកុំខាន សព្វថ្ងៃយើងស្មានតែវាក្រ” ។
មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជូនគេវិញ ហើយយកខ្សែចងរឹតរួតពាងខ្មោចនោះឲ្យជាប់ទុកឲ្យចោរចូលមកសែងយកទៅ ។
ឯចោរ ៤ នាក់លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច ។ ចោរទាំង៤ នាក់និយាយគ្នាថា របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះយើងត្រូវសែងពាងនេះ ថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយ ក៏ស្រាយលូកមើល ។
អា ១ លូកដៃទៅត្រូវសក់ថាវ៉ើយ សូត្រដកដៃចេញ ។ អា ១ លូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថាវ៉ើយ ខ្មោចទេ ។ អា ១ មិនជឿក៏លូកដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែន ក៏ស្ទុះរត់ចោល ហើយខឹងណាស់ថា ដ្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបាន ។ ចោរទាំង ៤ នាក់គិតគ្នាថា “យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វា ត្រូវគ្នាយើងចោមរោមចាប់វាវាយឲ្យវារាង កុំឲ្យវាបញ្ឆោតយើងទៀត” ។
ជួនជាថ្ងៃមួយមេនោះចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះដើរដល់ពាក់កណ្តាលផ្លូវ ក៏ជួនចោរទាំង ៤ នាក់នោះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។ មេនោះឆ្លើយថា “ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅដូច្នេះមក! អញ្ជើញទៅនឹងខ្ញុំៗទារប្រាក់បានចែកគ្នាចាយលេង” ។
ចោរទាំង ៤ នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផាំ្តចោរទាំង ៤ នាក់ថា “អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះ អ្នកចុះទៅចុះបានប្រាក់ហើយ” ។
មេនោះនិយាយផាំ្តចោរទាំង ៤ នាក់ហើយ ក៏ចុះទៅសំពៅ និយាយនឹងនាយសំពៅ លក់ចោរទាំង៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា “នុះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមកខ្ញុំឡើងទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់ឲ្យជាប់ទៅ កុំឲ្យវារត់រួចបាន” ។ នាយសំពៅព្រមហើយសួរថា “ខ្ញុំនាងឯងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន?” ។ មេនោះថា “ម្នាក់ថ្លៃ ២ ណែន” ។ នាយសំពៅឲ្យ ១ ណែនកន្លះ វាក៏ព្រមលក់ ហើយចេញក្រៅបក់ដៃហៅចោរទាំង ៤ នាក់ ។ ចោរទាំង ៤ នាក់គិតស្មានថា វាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយ ស្រាប់តែនាយសំពៅប្រើមនុស្សឲ្យចាប់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា ។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។
បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្តាលផ្លូវចូល ជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅ ប្របផ្លូវនោះ ។
ឯចោរ ៤ នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថា “ជើ! មេនោះហៅពេញជាប្រាជ្ញធំ វាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃ ហើយឥឡូវវាលក់យើងបានទៀត” ។ ចោរទាំង ៤ នាក់ខឹងណាស់ កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោក រត់មកទាំងយប់នោះ ជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេក ។ ចោរ ៣ នាក់ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួនមេនោះនៅលើចុងឈើ ។ អាចោរនោះថា “អើ ហងឯងស្លាប់ហើយម្តងនេះ ហងឯងធ្លាប់តែបញ្ឆោតយើង ឥឡូវហងឯងរត់ចុះបើរួច” ។
មេនោះលើកប្រាក់បង្ហាញហើយខ្សឹបថា “ណ្ហើយអ្នកកុំស្តី កុំឲ្យអ្នកទាំង ៣ នាក់ដឹង យើងត្រូវយកគ្នាជាប្តីប្រពន្ធ ហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី” ។
អាចោរឮដូច្នេះក៏មិនស្តីខិតចូលទៅជិតលូកដៃអោបកៀកមេនោះថា “អើ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥឡូវបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង” និយាយហើយក៏អោបថើបៗ ។ មេនោះពុំប្រកែកហើយថា “ខ្ញុំក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយ” ។ អាចោរនោះថា “បងស្រឡាញ់ស្មោះ ហើយនាងពុំដឹងចិត្តបង ចង់ឲ្យបងស្បថឬឲ្យបងធ្វើម្តេច?” ។ មេនោះថា “បើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិទ្ធអណ្តាតគ្នា” ទើបមេនោះលៀនអណ្តាតហើយអោនទៅរកអាចោរនោះ ។ មេនោះខាំអណ្តាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកឮតែឡុលៗ ។
ឯចោរ ៣ នាក់គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីមែកឈើរត់ទៅ ហើយស្រែកហៅគ្នាថា “វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ” ។ អាចោរដែលដាច់អណ្តាតនោះស្រែកហៅគ្នាវាថា “មេនោះនៅចុងឈើត្រូវមកចាប់” ប៉ុន្តែវាដាច់អណ្តាតនិយាយមិនច្បាស់ឮតែឡុលៗ គ្នាវាគិតស្មានថា គេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងៗខ្លួន ។
ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តី នៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយទៅ ៕