កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃកន្លែងដាក់អន្ទាក់ អ្នកមួយថា “ខ្ញុំនឹងដាក់នៅគល់ឈៃនេះដ្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ” ។ អ្នកមួយឆ្លើយថា “ខ្ញុំនឹងដាក់នៅកន្លែងនេះដែរ ប៉ុន្តែឥឡូវនេះបើអ្នកដាក់នៅគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ ។ រួចយើងចាំមើលពេលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង” ។ និយាយគ្នាហើយ ម្នាក់ដាក់នៅគល់ឈើ ម្នាក់ឡើងដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញ លាគ្នាទៅផ្ទះដោយខ្លួន ។
ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះ ហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា “តាំងពីដូនតាមកមិនដែលឮថា អ្នកឯណាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើងបួន ដែលដើរនៅដីទេ ឥឡូវនេះអញដាក់អន្ទាក់នៅលើចុងឈើ តើធ្វើម្តេចនឹងបានសត្វ? ដូច្នេះត្រូវអញរឭកពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើ ដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក បើវាមិនសុខចិត្តដូចម្តេចៗមុខជាកើតក្តីគង់តែដល់សុភាសេកមិនខាន សុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញជាប្រាកដ” ។ ប្តីប្រពន្ធនិយាយគ្នាហើយដេកទៅ ដល់មាន់រងាវរឭកពីដេក លុបមុខស៊ីស្លាហើយចេញពីផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅដីជាប់ក្តាន់ ១ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូច ដើម ក៏ប្រញាប់វិលមកផ្ទះវិញ ។ លុះព្រឹកព្រហាមស្រាងៗឡើង អ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់ ។ អ្នកមួយឆ្លើយថា “កុំរលះរលាំងថ្វីអន្ទាក់ខ្ញុំៗមិនសង្ឃឹមទេ ដ្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថា បើបានចចែកគ្នាស៊ីផង” ។
ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ដ្បិតដឹងការណ៍មុនហើយ ។ អ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅដី ឃើញជាប់តែនៅចុងឈើវិញ ។ ចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថា “ន៎! មើលចុះមិនជឿខ្ញុំថា កុំឲ្យដាក់នៅគល់ ឲ្យដាក់នៅចុង ឥឡូវមើលរបស់អ្នកណាជាប់ហៈ?” ហើយឡើងទៅដោះយកចុះមក នាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ ។ ឯចៅដែលបានកា្តន់ក៏ប្រញាប់យកទៅជូនសុភាសេក ហើយជំរាបថា “ខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្សវៀច ក្តីនេះគង់តែមកដល់លោក ដូច្នេះតាមតែលោក មេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ” ។ សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា “ឯងទៅរកស្លាម្លូរមកឲ្យឆាប់ ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញៗបង្គាប់វាអីចឹងដែរ បើវាមកមិនទាន់ អញនឹងកាត់សេចក្តីឲ្យវាចាញ់បានងាយ ឯងប្រញាប់ទៅចុះ” ។
ឯអ្នកដាក់អន្ទាក់នៅគល់ឈើលុះវិលមកផ្ទះ ហើយដង្ហើមតូចដង្ហើមធំមិនសុខចិត្ត ក៏យកសេចក្តីទៅប្តឹងសុភាៗសេកក៏បង្គាប់ សេចក្តីដូចបង្គាប់ចៅមុន ។ លុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅចុងឈើ ក៏យកឥវ៉ាន់ទៅដល់មុន ។ ឯអ្នកដែលដាក់អន្ទាក់នៅដី ដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាក ដើររកទិញឥវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួនចាញ់… ហើយគេចាប់ទោសផងក៏រត់ពីភូមិ១ ទៅ១ បានជួបនឹងសុភាទន្សាយៗសួរថា “មានដំណើរអីបានជារត់ដូច្នេះ? ឈប់សិន” ។ ចៅនោះឆ្លើយថា “លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយនិងអ្នកមួយទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ឈើ គេដាក់នៅចុងឈើ ព្រឹកឡើងទៅពុំឃើញអន្ទាក់នៅដីជាប់សត្វ ឃើញអន្ទាក់នៅចុងឈើជាប់ក្តាន់ ១ ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅ ប្តឹងសុភាសេកៗគេថា “អ្នកណាដើរទៅរកឥវ៉ាន់ទៅដល់មុន អ្នកនោះឈ្នះ ហេតុនេះបានជាខ្ញុំភ័យ ឥឡូវគេទៅដល់មុនខ្ញុំហើយ ដូច្នេះតាមតែលោកអាណិតខ្ញុំផង” សុភាទន្សាយឆ្លើយថា “ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ” ។ ចៅនោះក៏អរ ។ លុះថ្ងៃរសៀលសុភាទន្សាយនាំទៅដល់ផ្ទះ សុភាសេកៗស្រែកសួរថា “ដូចម្តេចក៏យូរម្ល៉េះ? សេចក្តីចាញ់គេហើយ” ។ សុភាទន្សាយឆ្លើយថា “យើងខ្ញុំបានជាយូរនេះពីព្រោះអាល័យតែចាំមើល ត្រីក្រាញ់ហើរឡើងស៊ីស្លឹកអម្ពិល” ។ សុភាសេកថា “ពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថា ត្រីក្រាញ់ឡើងស៊ីស្លឹកអម្ពិលទេ” ។ សុភាទន្សាយឆ្លើយថា “ពីជីដូនជីតាពីម៉ែឪបង្កើតមក នរណាដែលឃើញដែលឮថា អន្ទាក់នៅដីមិនជាប់សត្វ ទៅជាប់អន្ទាក់នៅចុងឈើវិញ ហើយសត្វជើងបួនផងដែលឮទេ? អស់អ្នកស្រុក!” ។ ខណៈនោះសុភាសេកស្ងៀម ពុំហ៊ានស្តីតបឡើយ ។ សុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះ ។ ឯសុភាសេក ដែលអង្គុយធ្វើសុភានោះក៏ខ្មាសគេ ដោយសារខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀមបែរ មុខផ្ទប់ទៅនឹងជញ្ជាំងដូចឆ្មាលបកណ្តុរ ៕